​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ជនរួមជាតិ​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង ច្បាប់​រដ្ឋ

678
ចែករម្លែក

ភ្នំពេញ​៖​នៅក្នុង​ម​ន្ទិ​ញ​អបអរ​ខួប ៦៥ ឆ្នាំ​បុណ្យ​ឯករាជ្យ​ជាតិ​(៩ ច្ឆិ​កា ១៩៥៣-៩ វិច្ឆិកា ២០១៨ )​ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា​២០១៨ នេះ​ព្រះមហា ក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញនិង​ច្បាប់​រដ្ឋ ដើម្បី​រួមចំណែក​ការពារ និង កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ ។

​នៅក្នុង​ព្រះរាជ​សង្កថា​ថ្លែង​ទៅកាន់​ជនរួមជាតិ​ពីលើ​វេទិកា​ច័ន្ទ​ឆា​យ៉ា ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ព្រះរាជបន្ទូល​វាយតម្លៃ ខ្ពស់​ចំពោះ​សុន្ទរកថា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ថា គឺមាន​អត្ថន័យ​និង​ខ្លឹមសារ​ជ្រាលជ្រៅ​ណាស់ដែល​ព្រះអង្គ​សូម​អបអរសាទរ និង​កោតសរសើរ​និង​គាំទ្រ​ហើយ​សូម​ចាត់ទុកថានេះ​ជា​សារ​នយោបាយ​មួយ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​វាយតម្លៃ​សភាពការណ៍​សង្គមជាតិ​យើង និង​សភាពការណ៍​អន្តរជាតិ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច ក្នុងការ​អភិវឌ្ឍ កែប្រែ​មាតុភូមិ​កម្ពុជា​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​សំដៅ​កាត់ បន្ថយ​ភាពក្រីក្រ​ជា​បន្តបន្ទាប់ ។​

​ព្រះករុណា​បាន​មាន​ព្រះរាជបន្ទូល​ទៀតថា​៖«​រយៈពេល​កន្លងមកនេះ​មាតុភូមិ​កម្ពុជា​និង​ប្រជាពលរដ្ឋ​យើង​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​គួរ​ឲ្យ​កោតសរសើរ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​ឆ្លាត​វៃ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹម​ត្រូវបាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ​មាន​កិត្យានុភាព​ជាតិ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​យើង​កំពុងតែ​សប្បាយរីករាយ​ទទួលផល​ជា​វិជ្ជមាន​ដែល​ផ្តើមចេញពី​កម្លាំង​កសាង និង​ការពារជាតិ​ជាតិ​មាតុភូមិ​ប្រកបដោយ​សុខដុមរមនា​របស់​ជ​ន​រួម​ជាតិ​យើង​»​។

​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ទៀតថា​៖«នៅក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ស្ថិតក្រោមដំបូល​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​ដើម្បី​រួមចំណែក​ការពារនិង កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ ។ តាមរយៈ​មី​ទ្ទិញ​នេះ​យើង​អាច​សន្និដ្ឋានបានថា​មាតុភូមិ​និង​ប្រជា ជនកម្ពុជា​យើង​នឹង​ទទួលបាន​នូវ​អនាគត​ភ្លឺស្វាង ក្នុង​ក្តីសង្ឃឹម​ខ្ពស់​រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដែល​ធានាបាន​ឯកភាព​ជាតិ​ដ៏​រឹងមាំ​ក្រោម​ទង់​ដ៏ ជាញជ័យ​នៃ​មហា​សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត​នៃ​ព្រះពុទ្ធសាសនា និង ក្រោម​បារមី​នៃ​ព្រះ​បរម​ក្សត្រ​ដែលជា​បុ​ព្ធ​បុរស​ជាតិជា​ស្ថាបនិក​ដ៏​ល្បីល្បាញនៃ​ការកសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណិត​ស្ថិតនៅ​ស្កឹមស្កៃ​គ្រប់ទិស ទី​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាតុភូមិ​ន​ដែលជា​កេរ​មរតក​ជាតិ​ដ៏​មានតម្លៃ​ពុំ​អាច កាត់ថ្លៃ​បាន​របស់​យើង​ពិតជា​មិនអាច​មាន សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​របស់​យើង​បានឡើយ​» ៕