​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សព្វ​ព្រះរាជ ហឫទ័យ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ធិ​ប​ឌិ​ន្ទ ជូន​ចំពោះ លោក ឆាំង យុ​

669

(​ភ្នំពេញ​)៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជា​ឯករាជ​រដ្ឋ​បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ចំពោះ លោក ឆាំង យុ នូវ​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ធិ​ប​ឌិ​ន្ទ​។​

​គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​ទី​១ នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ​១៨៦៤ ដើម្បី​ផ្តល់រ​ង្វាន់​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស​ដែលមាន​ស្នាដៃ​ល្អ ធ្វើការ​បម្រើ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​១៨៩៦ គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​កំណត់​ក្រោម​ការគ្រប់គ្រង ដោយ​មន្ត្រីជាន់ខ្ពស់​អាណា​និគម​បារាំង និង​បាន​ផ្ទេរ​ទៅ​រដ្ឋាភិបាល​បារាំង​តាមរយៈ​អធិការបតី​ជាន់ខ្ពស់​ជា​កិត្តិយស​នាទី​ក្រុងប៉ារីស​។​

​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​១៩៤៨ គ្រឿង​ឥស្សរិយយស​នៃ​រដ្ឋបាល​កម្ពុជា គឺ​បាន​ផ្ទេរ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ តាមរយៈ​ការស្នើសុំ​របស់​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ​។ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​វ័យ​ចំណាស់​ជាងគេ និង​មាន​តំលៃ​ខ្ពស់ជាង​គ្រឿង​ឥស្សរិយយស​ណា​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​បែង​ចែកចេញជា​៥​ថ្នាក់ រួមមាន​៖ ថ្នាក់​មហា​សិរី​វឌ្ឍន៍ ថ្នាក់​មហាសេនា ថ្នាក់​ធិ​ប​ឌិ​ន្ទ ថ្នាក់​សេនា និង​ថ្នាក់​អស​ឫិ​ទិ្ធ​។​

​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ធិ​ប​ឌិ​ន្ទ ជូន​ចំពោះ លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ កម្ពុជា និង​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ស្លឹករឹត ចំពោះ​ភាពថ្លៃថ្នូរ​នៃ​ស្នាដៃ​បម្រើ​ជាតិ​មាតុភូមិ​៕L ដោយ​៖ បណ្ឌិត ហូ​លី​យ៉ូ ជែ​ល​ដ្រេ​ស អតីត​លេខា​ផ្ទាល់ និង​ជា​អ្នកសរសេរ​ប្រវត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​