​ព្រះរាជអាជ្ញារង​រួម​និង​អាវុធហត្ថ​បាន​រង​ការ​រិៈ​គន់​ថា​ចាប់​រថយន្ត​ដឹក​ដី​ទាំងយប់​

1490
ចែករម្លែក

​(​ព្រៃវែង​)៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ព័ទ្ធចាប់​ឃាត់​រថយន្ត​ដឹក​ដី​ទាំងយប់​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ដោយហេតុ​ផល​ថា ធ្វើតាម​បញ្ជា​របស់​ព្រះរាជអាជ្ញារង​ខេត្តព្រៃវែង​ម្នាក់​ព្រោះ​សង្ស័យ​រថយន្ត​នោះ​ដឹកឈើ​ទៅ​លក់​នៅ​វៀតណាម​។​​ការឃាត់​រថយន្ត​ដឹក​ដី​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​ជិត​ច្រកព្រំដែន​ម៉ឺន​ជ័យ​ស្ថិតនៅ​ភូមិ​ក្របៅ​ឃុំ​ក្របៅ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​កាលពី​យប់​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៧​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅក្រោយពេល​ព្រះរាជអាជ្ញារង​រូបនោះ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ឲ្យ​ព័ទ្ធចាប់​រថយន្ត​ដឹក​ដី​ខាងលើ រួច​រក​មិនឃើញ​មាន​ឈើ​នៅលើ​រថយន្ត​ក៏​យក​រថយន្ត​នោះមក​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក្របៅ​ដោយ​មិន​ធ្វើ​លិខិតស្នាម​អ្វី​ទាំងអស់​ជាហេតុ​នាំ​ឲ្យ​មហារ​ជន​ងឿងឆ្ងល់​គ្រប់ៗ​គ្នា​រីឯ​ម្ចាស់​រថយន្ត​មានប្រតិកម្ម​ខឹងសម្បារ​។​

​ទាក់ទិន​និង​ករណីនេះ​ផងដែរ​លោក ហ៊ុយ ធីតា អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​បឹងកក់​ឃុំ​ដូន​កឹង​ស្រុក​កំចាយមារ​ខេត្តព្រៃវែង និង​ជា​ម្ចាស់​រថយន្ត​ដឹក​ដី​បាន​ឲ្យ​ដឹងថា​រថយន្ត​របស់លោក​ជា​ប្រភេទ​រថយន្ត​កង់​១០​យី​ឌុប​ដឹក​ដី​ដែល​តែងតែ​ទៅ​ទិញ​ដីក្រហម​ពី​ស្រុក​អូ​រាំង​ឪ យកមក​លក់​តាម​ផ្ទះ​នានា​នៅ​ស្រុក​កំចាយមារ​នេះ​។​ដោយ​ទិញ​អាច​ម៌​ដី​ពី​ស្រុក​អូ​រាំង​ឪ ក្នុង​មួយ​រថយន្ត​តម្លៃ​១០​ម៉ឺន​រៀល លុះ​យកមក​លក់​នៅ​ស្រុក​កំចាយមារ​នេះ​បាន​តម្លៃ​៤០​ម៉ឺន​រៀល​ក្នុង​ឡាន​។

​លោក​បញ្ជាក់ថា​អាជីវកម្ម​របស់លោក​មិន​មានអី​ខុសច្បាប់​ទេ​ហេតុ​អី​ក៏​លោក​ព្រះរាជអាជ្ញារង​ខេត្តព្រៃវែង​ម្នាក់​ប្រើ​អំណាច​របស់ខ្លួន​បញ្ជា​សមត្ថកិច្ច​ឲ្យ​ចាប់​រថយន្ត​របស់លោក​ទាំង​ទទឹងទិស​ដូច​រូបលោក​ជា​ឧក្រឹដ្ឋជន​ក្បត់ប្រទេសជាតិ​អញ្ចឹង​។​ពេល​ឃាត់​រថយន្ត​របស់លោក​នោះ​គឺ​ពេលយប់​ទៀត​និង​មានប្រើ​ឡាន​សា​រ៉ែ​ន​របស់​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង រួមទាំង​មន្ត្រីនគរបាល​ខេត្ត​និង​មន្ត្រី​អាវុធហត្ថ​ខេត្ត​​ដែលមាន​គ្នា​ប្រមាណ​ជាង​២០​នាក់​ឯណោះ​។​មកឃាត់​រថយន្ត​លោក​រួច​ចាក់​រុករក​ឈើ​លើ​រថយន្ត​សូម្បីតែ​ដី​នៅ​ពេញ​ឡាន​។​

ក្នុងនោះ​គឺ​ធ្វើ​ឲ្យ​លោក​មានការ​ភិតភ័យ​ជាខ្លាំង​ពី​សុ​វត្តិភាព​រថយន្ត​និង​តៃកុង​ព្រមទាំង​កេរ្តិ៍ឈ្មោះ​របស់លោក​ណាមួយ​ខាត​ប្រាក់​អត់​ប្រយោជន៍​។​តើន​រណា​ទទួលខុសត្រូវ​ខណៈដែល​រថយន្ត​នោះ​ចាក់ដី​ចោល​មិនបាន​លុយ និង​ខាត​ពេលវេលា​។ ដោយ​គ្រាន់តែ​សង្ស័យថា​ដឹកឈើ​សោះ​បែរជា​មក​ចាប់​រថយន្ត​របស់លោក​ទុក​មួយ​យប់​និង​កន្លះ​ថ្ងៃ​គឺ​ប្រើ​អំណាច​ខុស​នីតិវិធី​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​លោក​ដឹក​ដី​យប់នោះ​មិនមែន​រាល់ថ្ងៃ​ទេ​យូៗ​ម្ដង​។​
​ព្រោះ​នៅមុន​ពេល​កើតហេតុ​ថ្ងៃ​ខាងលើ​គឺ​រថយន្ត​លោក​បែក​កង់​ហើយ​រវល់​ប៉ះ​កង់​រថយន្ត​ទើប​យប់​បែបនេះ​ទៅ​។ លុះ​ពេលព្រឹក​ថ្ងៃទី​២​ខែសីហា​លោក​បាន​ទូរស័ព្ទ​សួរ​ព្រះរាជអាជ្ញារង​រូបនោះ​ស្រាប់តែ ព្រះរាជអាជ្ញា​ប្រាប់​មក​លោក​វិញ​ថា ឲ្យ​ប៉ុស្តិ៍​អប់រំ​ទៅ​។
​ពេល​លោក​សួរ​សមត្ថកិច្ច​ប៉ុស្តិ៍​និង​ស្រុក​សមត្ថកិច្ច​ទាំង​នោះបាន​ប្រាប់​មក​លោ​កថា គាត់​មិន​ដឹងអី​ទេ​ហើយក៏​គ្មាន​បទល្មើស​អ្វី​ដែរ​នេះ​ជា​បញ្ជា​ព្រះរាជអាជ្ញារង​។​

​លោកហាស់​ថា​ន​មេ​ប៉ុស្តិ៍​ក្របៅ​បាន​ឲ្យ​ដឹងថា​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ឃាត់​រថយន្ត​នោះ​គឺមាន​ការបញ្ជា​ផ្ទា​ល់ពី​លោក​ព្រះរាជអាជ្ញារង​ខេត្តព្រៃវែង​ម្នាក់ ដែល​ពុំ​ស្គាល់ឈ្មោះ​ដោយ​ព្រះរាជអាជ្ញារង​រូបនោះ​កំពុងមាន​វត្ត​មាននៅ​ទីនោះ​ផ្ទាល់​ដោយ​យល់ច្រឡំ​ថា​រថយន្ត​នោះ​ដឹកឈើ​។​
​លោក​មាស​សុភ​ក្កិ​អ្នកនាំពាក្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​ការឃាត់​រថយន្ត​ដឹក​ដី​នោះ​គឺអាច​មកពី​ក្រុមហ៊ុន​ដឹក​ដី​អត់​មាន​អាជីវកម្ម​ត្រឹមត្រូវ​។ ប៉ុន្តែ​លោក​មិន​ច្បាស់​ទេ​ទាល់តែ​សួរ​ព្រះរាជអាជ្ញារង​ដែល​ចុះ​ផ្ទាល់​នោះបាន​ដឹង​រឿង​ច្បាស់​។​
​ឯ​លោក​ព្រះរាជអាជ្ញារង​ដែល​ទើប​ផ្លាស់​មក​ថ្មី​និង​ពុំ​ស្គាល់ឈ្មោះ​ផង​នោះបាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា
​លោក​បាន​ចុះ​ណែនាំ​ដល់​រថយន្ត​នោះ​កុំ​ឲ្យ​ដឹក​ដី​លក់​ដល់​វៀតណាម​។​រីឯ​រឿង​ថា​មាន​មន្ត្រី​ជំនាញ​ចូលរួម​ធ្វើ​ឬ​អត់​នោះ លោ​កថា​ពេល​ចុះទៅ​ឃើញ​ហេតុការណ៍​ជាក់ស្ដែង​ក៏​ឃាត់​តែម្ដងទៅ​និង​បាន​ឲ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។

​លោក ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​បកស្រាយ​ខ្លី​ថា​លោក​មិនដឹង​ទេ​ចាំមើល​សួរ​គេ​សិន​។​ចំពោះ​ការបកស្រាយ​របស់​មន្ត្រី​ពាក់​ព​ន្ធ័​ខាងលើ​គឺជា​ការ​ដោះសារ​យករួចខ្លួន​ព្រោះ​ពេល​ឃាត់​រថយន្ត​នោះ​មាន​មន្ត្រី​អាវុធហត្ថ​ជាច្រើន​នាក់​ថែមទាំង​ប្រើ​ឡាន​ស៊ឺរ៉ែន​ទៀតផង​តែ​បែរជា​លោក ម៉ែន ស៊ី​ប៊​ន ថា​មិនដឹង​ទៅវិញ​៕S/​ដោយ​៖​ចាន់ ថន​

​ព្រះរាជអាជ្ញារង​រួម​និង​អាវុធហត្ថ​បាន​រង​ការ​រិៈ​គន់​ថា​ចាប់​រថយន្ត​ដឹក​ដី​ទាំងយប់​