​ព្រះរាជអាជ្ញា​ខេត្តក្រចេះ​ធ្វើ​ពិធី​បាឋកថា​ជាមួយ​នគរបាល​យុត្តិធម៌​

1259
ចែករម្លែក

(​ក្រចេះ​)៖​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​បាន​លើកឡើងថា​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​អនុវត្ត​ការងារ​គោរព​តាម​នី​តី​វិធី​ក្រមព្រហ្មទណ្ឌ​គឺជា​ការអនុវត្ត​គោរព​ច្បាប់​ក៏ដូចជា​គោរព​សិទ្ឋិ​មនុស្ស​នៅ​កម្ពុជា​ផងដែរ​។​

ថ្លែង​នៅក្នុង​ពិធី​ធ្វើ​បាឋកថា​ថ្នាក់​ខេត្ត​ទៅកាន់​មន្ត្រីនគរបាល​យុត្តិធម៌​មកពី​តាម​អង្គភាព​កងកម្លាំង​មួយចំនួន​ដូចជា​នគរបាល​ព្រហ្មទណ្ឌ​អាវុធហត្ថ​និង​មន្ត្រី​ព​ន្ឋ​នាគារ​ខេត្ត​ស្តីពី​សិ​ទ្ឋ​ក្រោយ​ការចាប់ខ្លួន​ឬ​ឃាត់ខ្លួន​តាម​ក្រម​នី​តី​វិធី​ព្រហ្មទណ្ឌ​។​ពិធី​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​លី​ជឺ​ស្ថិតនៅក្នុង​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​។​

​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​លើកឡើងថា​ពិធី​ធ្វើ​បាឋកថា​ថ្នាក់​ខេត្ត​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​និង​ពង្រឹង​បន្ថែម​លើ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ដើម្បី​បង្ការ​ការធ្វើ​ទារុណកម្ម​ដែល​ផ្តោត​សំខាន់​លើ​អង្គភាព​កងកម្លាំង​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​ក៏​ជា​អ្នក​ចាំបាច់​ត្រូវអនុវត្ត​នោះ​។​

លោក​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​បាន​មានប្រសាសន៍ថា​បាឋកថា​ថ្នាក់​ខេត្ត ស្តីពី​សិ​ទ្ឋ​ក្រោយ​ការចាប់ខ្លួន​ឬ​ឃាត់ខ្លួន​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​គឺជា​ការពង្រឹង​គុណភាព​មន្ត្រី​អនុវត្ត​ច្បាប់​និង ជម្រុញ​ឲ្យ​មន្ត្រីនគរបាល យុត្តិធម៌​ទាំងអស់​ត្រូវគោរព​និង​អនុវត្តតាម​នី​តី​វិធី​ព្រហ្មទណ្ឌ​ដើម្បី​គោរព​ច្បាប់ ក៏ដូចជា គោរព​សិទ្ឋិ​មនុស្ស ផងដែរ​។​

​លោក​បាន​បន្តទៀតថា​ការធ្វើ​បទ​បង្ហាញ​ដោយមាន​ការវែកញែក​ថា​ការអនុវត្ត​ច្បាប់​ដោយ​មិនបាន​គោរព​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​គឺ​ធ្វើ​ឲ្យ​នគរបាល​យុត្តិធម៌​ប្រឈម​នឹង​មោ​ឃៈ​គឹ​ជន​ត្រូវ​ចាប់ខ្លួន​បែ​ជា​ជន​នោះ​ត្រូវ​រួចខ្លួន​វិញ​។​ចំណែក​ការធ្វើ​ទារុណកម្ម​ដើម្បី​បាន​ចម្លើយ​គឺ​មន្ត្រីនគរបាល​យុត្តិធម៌​គឺ​ត្រូវ​ទទួលទោស​៕S/​ដោយ​៖​សេង​ឃួន​