​ព្រះវិហារ​សង្ក្រាន្ត​កោះកែរ​រយៈពេល​បី​ថ្ងៃ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​សរុប​ជាង​១៣​ម៉ឺន​នាក់

526
ចែករម្លែក
  • 55
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០១៩​ព្រះវិហារ​សង្ក្រាន្ត​កោះកែរ​បានទទួល​ភ្ញៀវទេសច​រណ៍​ជាតិ​និង​អន្តរជាតិ​សរុប​ជាង​១០​ម៉ឺន​នាក់​។​បើ​ធៀប​និង​ឆ្នាំ​កន្លងទៅ​គឺមាន​ការកើនឡើង​យ៉ាងគំហុក​ស្របពេល​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​រៀបចំ​បង្កើតឱ្យមាន​នូវ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ​ឡើង​។​

​លោក​អ៊ុន​ចាន់​ដា​មានប្រសាសន៍ថា​ស្របពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​សន្តិសុខ​សង្គម​និង​ការអភិវឌ្ឍន៍​ពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​ល្អប្រសើរ​មាន​សិទ្ធ​សេរីភាព​សម្បាយ​រីករាយ​គ្រប់ៗ​គ្នា​។​

ក្នុង​ប្រតិ​ការណ៍​នោះគេ​សង្កេតឃើញ​ពលរដ្ឋ​មកពី​ទីជិត​ឆ្ងាយ​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ​។​ជាហេតុ​ធ្វើឱ្យ​ខេត្តព្រះវិហារ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​ខេត្ត​មួយ​នេះ​មាន​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង​។​

​ជាក់ស្តែង​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០១៩​នេះ​ខេត្តព្រះវិហារ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​១៣.៥៩៥៣​នាក់​ភ្ញៀវ​អន្តរជាតិ​ចំនួន​៣៣៩​នាក់​។​ពិធី​បាន​ធ្វើឡើង​ស្ថិតនៅក្នុង​បរិវេណ​ប្រាសាទ​កោះកែរ​ក្នុង​ឃុំ​ស្រ​យ៉ង់​ស្រុក​គូ​លេន​ខេត្តព្រះវិហារ​។

​ដែលជា​ទីតាំង​ប្រារព្ធ​ពិធី​ព្រះវិហារ​ស​ង្ក្រា​ន​កោះកែរ​ដែលមាន​ចម្ងាយ​ពី​ទី​រួម​ខេត្តព្រះវិហារ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ​។​ក្នុងនោះ​ទទួលបាន​ភ្ញៀវទេសច​ណ៍​ក៏ដូចជា​ភ្ញៀវ​ចូលមក​កម្សាន្ត​ច្រើនជាងគេ​គ្រប់រ​ម្មណី​យ៍​ដ្ឋា​ន​គឺ​មានតែ​ព្រះវិហារ​ស​ង្គ្រា​នកោ​កែរ​៕S/​