​ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​នាំយក​អំណោយ​ចែក​ដល់​កងទ័ព​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ​

946
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​មកពី​ខេត្ត​សៀ​បរាប​និង​ព្រះសង្ឃ​,​ពុទ្ធ​បរិ​ស័​ទ្ធ​គង់នៅ​វត្ត​ឆែប​ស្រុក​ឆែប​ខេត្តព្រះវិហារ​បាន​នាំយក​អំណោយ​និង​ថវិកា​មួយចំនួន​ចែក​ដល់​កងទ័ពនៅ​ចំណុច​កំពង់​ស្រឡៅ​ឃុំ​កំពង់​ស្រឡៅ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​ប្រចាំការ​ការពារ​ព្រុំ​ដែនកម្ពុជា​-​ឡាវ​ក្រោយពី​បុណ្យ​ភ្ជំបិណ្ឌ​ត្រូវបាន​បញ្ចប់​។

​លោក​វរៈសេនិយ៍​ត្រី​ឡុង​សុ​ធឿន​មេបញ្ជាការ​ផ្នែក​សឹក​រង​ឆែប​បាន​ថ្លែងអំណរគុណ​នឹង​អរ​ព្រះ​គុណ​ចំពោះ​ការយកចិត្តទុកដាក់​និង​ការលើកទឹកចិត្ត​ពី​សំណាក់​លោកយាយ​លោកតា​និង​ព្រះសង្ឃ​ដល់​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​បូរណៈភាព​ទឹកដី​នៅតាម​បន្ទាត់​ព្រុំ​ដែនកម្ពុជា​-​ឡាវ​។​

​លោក​វរៈសេនិយ៍​ត្រី​ឡុង​សុ​ធឿន​មេបញ្ជាការ​ផ្នែក​សឹក​រង​ឆែប​បាន​បន្តថា​នេះ​ជាការ​លើកទឹកចិត្ត​មួយ​មិនអាច​កាត់ថ្លៃ​បាន​រវាង​សមរភូមិ​ក្រោយ​ជាមួយ​សមរភូមិ​មុខ​នឹង​បានធ្វើឱ្យ​កងទ័ព​មាន​កម្លាំងចិត្ត​ក្នុងការ​ការពារជាតិ​មាតុភូមិ​។

​សូមបញ្ជាក់ថា​អំណោយ​រួមមាន​នំអន្សម​២០០​នំ​,​អង្ក​៤​បេ​ស្មើ​១៥០​គីឡូក្រាម​,​ទឹក​ផ្លែឈើ​១៥​កេះ​, ទឹកត្រី​៥​យួរ​,​ទឹក​ស៊ី​អី​វ​៦​យួរ​,​មី​១៤​កេះ​,​ទឹក​សុទ្ធ​៥​យួរ​,​ថវិកា​១.៥០០.០០០​រៀល​,​និង​ជូន​គ្រួសារ​កងទ័ព​៣៥​នាក់​ស្មើរ​៣៥០.០០០​រៀល​និងរ​ដ្ផ​បាល​ស្រុក​ឆែប​ជួយ​ទឹក​សុទ្ធ​៣០​យួរ​ផងដែរ​៕S/​