​ព្រះសង្ឃ​ពីរ​អង្គ​ឆ្លងដែន​ខុសច្បាប់​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​

188
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​នា​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ចំនួន​២​អង្គ​មក​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​ជប់​គគីរ​ស្រុក​បន្ទាយ​អំពិល​ពីបទ​បាន​ឆ្លងដែន​ខុសច្បាប់​កាលពី​ថ្ងៃទី​១​ខែធ្នូ ឆ្នាំ​២០១៩ ចូល​តាម​ច្រក​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ព្រះសង្ឃ​២​អង្គ​ថៃ​បាន​បញ្ជូនមក​កម្ពុជា​វិញ​នោះ​១.​ព្រះនាម សេង ឡាង ព្រះជន្ម​២៨​វស្សា គង់នៅ​វត្ត​ស្រែព្រីង ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ឈូក ខេត្តកំពត​។​២.​ព្រះនាម យាវ ទី ព្រ​ជន្ម ២៨​វស្សា គង់នៅ​វត្ត​ខាងលើ​ជាមួយគ្នា​។​បាន​ឆ្លងដែន​តាម​ច្រក​ប៉ោយប៉ែត​ទៅដល់​វត្ត​ណង​ម៉ូង ស្រុក​ប្រាក់​ឃុន​ឆៃ ខេត្ត​បុរី​រ៉ាំ ក៏​ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់បញ្ជូន​មកវិញ​តាម​ច្រកព្រំដែន​ជប់​គគីរ​៕S/