​ព្រះសង្ឃ​ពុទ្ធបរិស័ទ​និង​មន្ត្រី​ចាត់ទុក​សមិទ្ធផល​ធំៗ​ក្នុង​វត្ត​ថា​ជា​បច្ច័យ​សុខ​ចម្រើន​

496
ចែករម្លែក
  • 8
    Shares

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ព្រះសង្ឃ​ពុទ្ធបរិស័ទ​និង​មន្ត្រី​ចាត់ទុក​សមិទ្ធផល​ធំៗ​ក្នុង​វត្ត​ក្នុងដំណាក់កាល​នេះ​ថា​ជា​បច្ច័យ​ល្អ​ពី​បរិយាកាស​សុខ​ចម្រើន​។​ប្រទេស​មាន​សន្តិភាព​ស្ថេរភាព​និង​អភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​នាបច្ចុប្បន្ន​នេះ​។​

​លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​ម​តំណាង​ពុទ្ធបរិស័ទ​គណ​:​កម្ម​ការ​អាចារ្យ​ព្រះគ្រូ​ចៅអធិការ​វត្ត​និង​ព្រះសង្ឃ​ព្រមទាំង​លោកស្រី​ប៉ុក​ណា​ឌី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​១៨​ខែកុម្ភ​:​ក្នុង​ពិធី​សម្ពោធ​ឆ្លង​សាល​ពុទ្ធិក​:​បឋមសិក្សា​និង​សមិទ្ធិផល​នានា​នៅ​វត្ត​ប្រាសាទ​រាជ្យ​ហៅ​ភ្នំ​តូច​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី ។​

​លោក​អភិបាលស្រុក​បានឱ្យដឹង​ថា​វត្ត​នេះ​ទទួល​លាភ​ដ៏​អស្ចារ្យ​ក្នុង​បរិយាកាស​ស្រុកទេស​យើង​ដ៏​ត្រជាក់ត្រជុំ​ចម្រុងចម្រើន​រុងរឿង​សុខសន្តិភាព​នេះ​មាន​សាលា​ពុទ្ធិក​:​បឋមសិក្សា​១​ខ្នង​២​ជាន់​មាន​៤​បន្ទប់​ទទឹង​៩​ម៉ែត្រ​បណ្តោយ​២១​ម៉ែត្រ​កម្ពស់​១១​ម៉ែត្រ​។

​សមិទ្ធផល​ដែល​ផ្តើមកសាង​ពីថ្ងៃ​ទី​៩​ខែកញ្ញា​ឆ្នាំ​២០១៦ ពិសេស​មកទល់​ឆ្នាំ​២០១៩ នេះ សមិទ្ធផល​នានា​រួមមាន : ១- ជួសជុល​កុដិ​២​ខ្នង ។ ២- បន្ទប់ទឹក​៣​កន្លែង​១៣​បន្ទប់ ។​៣-​ជើង​បា​សាំង​ទឹក ។​៤-​ក្រាល​ការ៉ូឡា​១.៥០០​ម៉ែត្រ ។​៥- ក្រាល​ក្រាក​ការ៉ូឡា​ក្រោម​ដើម​ពោធិ៍ ។​៦- ប្រព័ន្ធ​លូ​រំដោះ​ទឹក ។​៧-​បង្គោល​ភ្លើង​១៩​ដើម ។​៨- ចាក់ដី​និង​ថ្ម​ផេះ ថ្ម​មិច ។​៩- អណ្តូងទឹក​២ និង​សុ​ី​ទែន​ទឹក ។​១០-​ផ្លូវ​បេះ​តុង ។​១១- អាងទឹក​ចំនួន​១០​ជួរ ។​១២-​បន្ទប់ទឹក​៥​បន្ទប់ ។​

លោកស្រី​ប៉ុក​ណា​ឌី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​អបអរសាទរ​ចំពោះ​សមិទ្ធផល​ខាងលើ ហើយ​កោតសរសើរ​និង​ថ្លែង​អំណរ​ព្រះ​គុណ អគុណ​ចំពោះ​ព្រះគ្រូ​ចៅអធិការ គ្រូសូត្រស្តាំ សូត្រ​ឆ្វេង​ព្រះសង្ឃ​អាចារ្យ​គណកម្មការ​ពុទ្ធបរិស័ទ​សប្បុ​សជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​កសាង​សមី​ទ្ធ​ផល​ដែល​ត្រូវ​សម្ពោធ​ឆ្លង​នាពេលនេះ ។​

លោកស្រី​បាន​ជូនពរ​និង​អំពាវនាវ​អ​ផ​យ​គ្រប់គ្នា​បន្ត​នៅ​គាំទ្រ​និង​ជឿជាក់​លើ​ការដឹកនាំ​របស់​អាជ្ញាធ​រ រាជរដ្ឋាភិបាល​ដើម្បី​បាន​ឱកាស​កសាង អភិវឌ្ឍន៍​មូលដ្ឋាន​និង​ប្រទេសជាតិ​បន្តទៀត​៕S/

​រូបថត​:​ព្រះសង្ឃ​ពុទ្ធបរិស័ទ​និង​មន្ត្រី​ចាត់ទុក​សមិទ្ធផល​ធំៗ​ក្នុង​វត្ត​ក្នុងដំណាក់កាល​នេះ​ថា​ជា​បច្ច័យ​ល្អ​ពី​បរិយាកាស​សុខ​ចម្រើន​(​រូប​:​ប​.​ជ័យ​)​