​ព្រះសង្ឃ​មួយអង្គ​មាន​ជំងឺ​ប្រចាំកាយ​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

202
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ព្រះសង្ឃ​មួយអង្គ​មាន​ជំងឺ​ប្រចាំកាយ​សម្រេចចិត្ត​យក​ស្បង់​ជីពរ​ចងក​សម្លាប់ខ្លួន​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​វត្ត​ស្រែ​ពស់​ស្ថិតក្នុង​ភូមិ​ពោធិ​មាស​ឃុំ​ត្រ​ពាំ​ជោ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ព្រះសង្ឃ​ព្រះនាម​ឈុំ​មធុ​រី​ព្រះជន្ម​៣៤​ឆ្នាំ​គង់នៅ​វត្ត​ខាងលើ​។​នៅ​មុនពេល​កើតហេតុ​ព្រះសង្ឃ​ខាងលើ​បាន​មាន​សង្ឃដីកា​ជាមួយ​ព្រះសង្ឃ​ដទៃទៀត​នៅក្នុង​វត្ត​ថា​ចង់តែ​ស្លាប់​ទេ​បើ​ឈឺ​ច្រើន​ម្លឹ​ងៗ​។

​ពេល​មាន​សង្ឃដីកា​រួច​ក៏​ចូល​ចាក់សោរ​ទ្វារ​បន្ទប់​ពី​ខាងក្នុង​ហើយ​ហែក​ស្បង់​ជីពរ​ចង​ជាប់​និង​រ៉​ត​ដំបូល​កុ​ដ​កម្ពស់​២​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​រហូតដល់​វេលា​ខាងលើ​ក៏មាន​កាល​ឆោឡោ​ថា​មាន​ព្រះសង្ឃ​ធ្វើអត្តឃាត​៕S/​