​ព្រះសង្ឃ​មួយអង្គ​សុគត​ដោយសា​ខ្យល់គ​នៅ​ស្រុក​ស្វាយ​លើ​

197

​ដោយ​:​អង្គរតូច​/​សៀមរាប​:​ព្រះសង្ឃ​មួយអង្គ​បាន​សុគត​នៅពេល​កំពុង​តាំងសមាធិ​ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា​បណ្តា​ល​មកពី​ខ្យល់គ​។​មន្ត្រីនគរបាល​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា​ហេតុការណ៍​នោះ​កើតឡើង​នា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​ចំណុច​ស្នាក់​បណ្តោះអាសន្ន​អាស្រម​ពើង​តា​គុយ ស្ថិតក្នុង​ភូ​បិទ​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​។​

​ព្រះ​ស​ង្ស​រងគ្រោះ​ព្រះនាម​ឈ្មោះ ពេជ្រ សុខ​អម កើត​ឆ្នាំ ១៩៨១ មាន​ស្រុកកំណើត ឃុំ សង្កាត់​ពងទឹក ស្រុក​រំ​ដួ​ខេត្តស្វាយរៀង​។​បច្ចុប្បន្ន​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។​ក្រោយ​ពិនិត្យ​និង​កោសល្យ​វិ​ច្ច័​យ សាកសព​តំកល់ទុក​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​៕S/

​ព្រះសង្ឃ​មួយអង្គ​សុគត​ដោយសា​ខ្យល់គ​នៅ​ស្រុក​ស្វាយ​លើ​