​ព្រះសង្ឃ​សមណ​និស្សិត​និង​ពុទ្ធិ​បរិស័ទ​ចូលរួម​ដាំ​កូនឈើ​២.០០០​ដើម​នៅ​ប្រាសាទ​ប្រិ​យ៍​

439
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ព្រះសង្ឃ​សមណ​និស្សិត​រួម​និង​ពុទ្ធិ​បរិស័ទ​សរុប​ជាង​២០០​នាក់​កាលពី​ថ្ងៃទី​៧​ខែកក្កដា​បាន​ចូលរួម​ដាំ​កូនឈើ​នៅ​ខាងកើត​ប្រាសាទ​ប្រិ​យ៍​ដែល​ស្ថិតនៅ​ភូមិ​-​ឃុំ​លាងដៃ​ស្រុក​អង្គរធំ ខេត្តសៀមរាប​។ កូនឈើ​ដែល​ត្រូវបាន​ដាំ​ក្នុងនោះ រួមមាន កូនឈើ​គ្រញូង​ចំនួន ១.១៦០​ដើម​, ធ្នង់​៣០០​ដើម​, និង​ឈើទាល ៥៤០​ដើម​។

​មន្ត្រី​អា​ជ្ញ​ធរ​អប្សរា​បានឱ្យដឹងថា​វត្តមាន​ចូលរួម​ដាំ​កូនឈើ​នៅពេលនោះ​រួមមាន​ព្រះសង្ឃ​,​សមណ​សិស្ស​និង​និស្សិត​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​ទីតាំង​គោល​និង​សាខា​ខេត្តបាត់ដំបង​,​និស្សិត​វិទ្យាស្ថាន​មនុ​សាស្ដ្រ​និង​វិទ្យាស្ថាន​សង្គម​នៃ​រាជបណ្ឌិតសភា​កម្ពុជា​,​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ទីតាំង​គោល​និង​សាលា​ខេត្តសៀមរាប​,​និស្សិត​នៃ​វិទ្យាស្ថាន​ជំនាន់​ថ្មី​,​សិស្ស​អនុវិទ្យាល័យ​បាយ័ន​ខេត្តសៀមរាប​,​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស រួម​និង​មន្ត្រី បុគ្គលិក ពលករ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សរុប​ចំនួន​២៣៨​អង្គ​/​នាក់​។

​នេះ​ជាការ​ចូលរួម​លើក​ទី​៤​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដាំ​កូនឈើ​តប​តាម​ការអំពាវនាវ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ដើមឆ្នាំ​២០១៩​នេះ​។​បន្ទាប់ពី​ការដាំ​ដើម​ម​ឈើ​នេះ​ព្រះ​សាកលវិទ្យាធិការ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​ក៏បាន​ស្នើសុំ​កូនឈើ​បន្ថែមចំនួន​៨០០​ដើម​ដើម្បី​យកទៅ​ដាំ​នៅ​បរិវេណ​វត្ត​អារាម​ក្នុង​បុព្វហេតុ​រួម​។​ចំណែក​ការថែរក្សា​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​៕S/​