​ព្រះសង្ឃ​អភិរក្ស​ព្រៃ​ព្រមាន​ថា​៖​សូម​មហាជន​ឈប់​បំផ្លាញ​ព្រៃ​និង​សត្វ​ព្រែ​កុំឱ្យ​ក្លាយជា​ជនល្មើស​

1000

(​ឧ​ត្ត​រ​មានជ័យ​)៖​ព្រះសង្ឃ​អភិរក្ស​ព្រៃ​នៃ​សង្ឃ​រុក្ខ​គី​រី​វ័​ន្ត​ខេត្ត​ព្រមាន​ថា​សូម​មហាជន​ញោមញាតិ​ឈប់​បំផ្លាញ​ព្រៃ​និង​សត្វ​ព្រែ ហើយ​កុំ​ធ្វេស​ខ្លួន​ឱ្យ​ក្លាយជា​ជនល្មើស​។​ព្រះ​តេជគុណ​ប៊ុន​សា​លួត​ព្រះ​មេគណ​ខេត្ត​ទ្តរ​មានជ័យ​និង​ជា​ប្រធាន​សង្ឃ​សហគមន៍​រុក្ខ​វ័​ន្ត​មាន​សង្ឃដីកា​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៧​ថា​:​នៅ​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៧​ព្រះសង្ឃ​និង​គណៈកម្មការ​សង្ឃ​សហគមន៍​រុក្ខ​វ័ន​សហការគ្នាជាមួយ​ប៉ូលីស​ព្រំដែន​។

​ព្រះសង្ឃ​និង​គណៈកម្មការ​បាន​ចុះ​ទប់ស្កាត់​បទល្មើស​ដែល​ក្រុម​ជនល្មើស​បាន​(​កាប់​ឈើ​ធ្ន​ង​១​ដើម​យ៉ាង​ធំ​)​ដឹក​យកទៅ​លាក់ទុក​ក្នុង​ដីចំការ​របស់​ពួកគាត់​ចម្ងាយ​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រហែល​២០០​ម៉ែត្រ​ស្ថិតនៅក្នុង​ចំណុច​ភូមិ​បាក់​នឹម សង្កាត់​សំរោង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ព្រះអង្គ​ប៊ុន​សា​លួត​មាន​សង្ឃដីកា​បន្តថា​:”​ក្នុងនាម​អាត្មា​ភាពជា​ប្រធាន​សង្ឃ​សហគមន៍​រុក្ខា​វ័ន​សូម​អំពាវនាវ​ដល់​ប្រជា​សហគមន៍​និង​មហាជន​ទូទៅ មេត្តា​ឈប់​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តាម​គ្រប់​រូបភាព កុំ​ធ្វេស​ខ្លួន​ឲ្យ​ក្លាយជា​អ្នកទោស​(​ជនសង្ស័យ​ពិរុទ្ធ​) ដោយ​មិនបាន​ដឹងខ្លួន​(​ឬ​ដឹង​ហើយ​នៅតែ​ប្រព្រឹត្តិ​)”​។​

ព្រះ​តេជគុណ​អោយដឹង​បន្តថា​មកទល់ពេលនេះ​ក្រុមការងារ​បន្ត​ការជីក​ដោយ​គ្រឿងចក្រ​អេ​ស្កា​វាំ​ទ័​រ​ក្រវ៉ាត់​ព្រំ​ព្រែ​សហគមន៍​ទំហំ​ជាង​២​ម៉ឺន​ហិច​តា​នេះហើយ​បង្កើន​កិច្ចសហការ​ចុះ​ល្បាត​នានា​ព្រោះ​រដូវប្រាំង​នេះ​ព្រៃ​និង​សត្វព្រៃ​បន្ត​រង​ការ​គម្រាមកំហែង​យា់ង​ខ្លាំង​ទៀតហើយ​ពី​ជនល្មើស​។​
ផ្ទុយ​ពី​ដំណឹង​សោកសៅ​នេះ សង្ឃ​សហគមន៍​អង្គ​នេះ​អោយដឹងពី​ដំណឹង​រីករាយ​មួយ​វិញ​ថា កាលពី​ថ្ងៃទី​១៧​ធ្នូ​កន្លងមក លោក​អ៊ុន ចាន់​ធី នាយ​ខណ្ឌ​រដ្ឋា​បាល​ជលផល លោក មុំ សា​យ័ន្ត​និង លោក សែត វិសាល បាន​ប្រគេន​សត្វ​ពស់ថ្លាន់ ១ ក្បាល​ធំ​ទម្ងន់​ដល​ទៅ​ជាង ៥០​គីឡូក្រាម ដើម្បី​ព្រលែង​នៅក្នុង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័​ន្ត ។​សូម ព្រះករុណា​គ្រប់​ព្រះអង្គ និង ញោមញាតិ អនុមោទនា​បុណ្យ ។​

​សូម​បំបួស​សត្វ​នេះ​និង​ពពួកសត្វ​ទាំងឡាយ​ព្រមទាំង​ដើម​និង​ព្រៃឈើ​ក្នុងព្រៃ​នេះ​។​សូម​ញោមញាតិ​កុំ​ចងអាឃាត​នឹង​សត្វ​និង​ព្រៃ​ដែល​បួស​ផង​៕S/ ដោយ : ប​.​ជ័យ​

​រូបថត​: ១- សង្ឃ សមាជិក សមត្ថកិច្ច​កងកម្លាំង​ចុះបង្ក្រាប​បទល្មើស​លួច​កាប់​ឈើ​ធ្នង់​១​ដើម​ធំ​នៅ​ចំណុច​បាក់​នឹម​។​
២- សង្ឃ​សហគមន៍​រុក្ខ​វ័ន ទទួល​ពស់ថ្លាន​ធំ​ទម្ងន់​ដល់​ទៅ​៥០​គ​ក្រ​។ ៣- ការដ្ឋាន​កាយ​ក្រវ៉ាត់​ព្រំ​ព្រៃ​សហគមន៍​(​រូប​:​ប​.​ជ័យ​)