​ព្រះសង្ឃ​៥០​អង្គ​ដូនជី​សីល​វ័ន​សីល​វ​ត្តី​៧០​រូប​និមន្ត​និង​អញ្ជើញ​ចូលរួម​ធ្វើ​សមាធិ

412
ចែករម្លែក
  • 8
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ព្រះ​តេជ​គណ​សោម​សម្បត្តិ​នាយក​ស្តីទី​វិបស្សនាធុរៈ​នៅ​មណ្ឌល​វិបស្សនាធុរៈ​ឬ​វត្ត​សមាធិ​ក្នុង​ឃុំ​រាម​ស្រុក​ព្រៃនប់​មាន​ថេរ​ដិ​ការឱ្យដឹងថា​នៅ​មណ្ឌល​វិបស្សនាធុរៈ​ឫ​វត្ត​សមាធិ​មាន​រៀបចំ​កម្មវិធី​ធ្វើ​សមាធិ​រយៈពេល​១០​ថ្ងៃ​ដែល​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ​ចំនួន​៥០​អង្គ​និង​ដូនជី​សីល​វ​ន័​សីល​វ​ត្តី​ចំនួន​៧០​រូប​។

ព្រះ​តេជ​គណ​សោម សម្បត្តិ​មាន​ថេរ​ដិ​ការ​បន្តថា កម្មវិធី​នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣​ខែមេសា​២០១៩ ។​បច្ចុប្បន្ន​ព្រះសង្ឃ​និង​ដូនជី​សីល​វ​ន័​សីល​វ​ត្តី​ទាំង​១២០​អង្គ​.​នាក់​កំពុង​ប្រតិបត្តិ​ធ​ម៍ធុ​ត្តុ​ង្គ​តាម​ក្រឹត្យក្រម​ព្រះពុទ្ធសាសនា​ដោយ​ឆាន់​ក្នុង​មួយថ្ងៃ​តែ​មួយពេល​ប៉ុណ្ណោះ​គឺ​នៅ​រៀងរាល់​ម៉ោង​១០​ព្រឹក​។
​ទោះជា​យ៉ាងនេះ​ក្តី ការផ្គត់ផ្គង់​ចង្ហាន់​ដល់​ព្រះសង្ឃ​និង​ដូនជី​សីល​វ​ន័ សីល​វ​ត្តី​ដែល​កំពុង​ធ្វើ​សមាធិ​នេះ តាម​ការសង្កេត​ជាក់ស្តែង​នៅ​ថ្ងៃ​២៧​មីនា​២០១៩​នេះ​ឃើញ​នៅមាន​ការខ្វះខាត​។

​តាមរយៈ​នេះ​ពុទ្ធ​បរិ​ស​ទ័​ដែលមាន​សទ្ធា​ជ្រះថ្លា​អាច​អញ្ជើញ​នាំយក​ចង្ហាន់​ប្រភេទ​ម្ហូបក្រៀម​និង​ទឹកបរិសុទ្ធ​ទៅ​ឧបត្ថម្ភ​ប្រគេន​ព្រះសង្ឃ​និង​ដូនជី​សីល​វ័ន​សីល​វ​ត្តី​ដែល​កំពុង​ធ្វើ​សមាធិ តាម​សទ្ធា ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី​៣​មេសា​។ ក្នុងនោះ​នៅ​ព្រឹក​ថ្ងៃ​៣​មេសា​២០១៩ នឹងមាន​កម្មវិធី​រាប់បាត្រ​ទ្រង់ទ្រាយ​ធំ ដើម្បី​បិទ​បញ្ចប់​កម្មវិធី​ធ្វើ​វិបស្សនាធុរៈ​នេះ​ផងដែរ​៕S/​