​ព្រះអង្គម្ចាស់​នរោត្តម​ច​ក្រា​វុ​ឌ្ឍ​ប្រកាស​បិទ​ស្នាក់ការ​បក្ស​ហ្វ៊ុនស៊ិនប៉ិច

389
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ព្រះអង្គម្ចាស់​នរោត្តម​ច​ក្រា​វុ​ឌ្ឍ​ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានប្រកាស​បិទ​ទីស្នាក់ការ​គណបក្ស​ស​ហ្វ៊ុនស៊ិនប៉ិច​បណ្តោះអាសន្ន​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ការបិទ​ស្នាក់ការ​បណ្តោះ​អាសន្ន​នេះ​គឺ​ស្រប​ពេលដែល​ប្រធាន​ក្រុមការងារ​និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តាម​បណ្តា​រាជធានី​ខេត្ត​ឡើងមក​ជួបជុំគ្នា​ដើម្បី​ប្រជុំ​ន​ភ​ស្នាក់ការ​គណបក្ស​តែ​ត្រូវ​បិទទ្វារ​។​

​សេចក្តីជូនដំណឹង​ស្តីពី​ការបិទជា​បណ្តោះ​អាសន្នទី​ស្នាក់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​”​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​សូម​ជម្រាបជូន​សមាជិក​សមា​ជិ​កា​គណបក្ស​ទាំងអស់​និង​សាធារណៈជន​មេត្តា​ជ្រាបថា​៖​ទី​ស្នាក់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែលមាន​អាស័យដ្ឋាន​ផ្ទះ​លេខ​៥៩​ផ្លូវលំ​ក្រុមទី​១​ភូមិ​២​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ត្រូវបាន​ផ្អាក​សកម្មភាព​ការងារ​និង​បិទទ្វា ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​”​។​

​សមាជិក​ឡើងមក​ប្រជុំបាន​និយាយថា​ពួកគាត់​មិនដឹង​មូលហេតុ​ពិតប្រាកដ​នៅ​លារ​បិទ​ស្នាក់​ការមិន​ឲ្យ​សមាជិក​ចូល​នោះទេ​៕S/​