​ព្រះ​ខ័​ន្ធ​រាជ​ស្វាយរៀង ត្រៀម​លើក​ពាន​លី​គ ឆ្នាំនេះ​

166
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ទោះបី​លី​គ (Leaque) នៅសល់ ២ សប្ដាហ៍​ទៀត​ក៏ដោយ ក៏​ក្រុមព្រះ​ខ័​ន្ធ​រាជ​ស្វាយរៀង ដែល​លេង​ក្នុង​សប្ដាហ៍​ទី​២៤ ឈ្នះ​ក្រុម​ក្រសួងការពារជាតិ ៤​ទល់​២ កាលពី​ថ្ងៃទី​២០ តុលា នា​កីឡដ្ឋាន​ខេត្តស្វាយរៀង ។​

២៤ ប្រកួត របស់​ក្រុម​ព្រះខ័ន​រាជ ស្វាយរៀង នា​រដូវ​កាល​នេះ គឺ​មិនមាន​ស្គាល់​ពាក្យ​ថា​ចាញ់​នោះឡើយ ។ ឆ្លងកាត់ ២៤ ប្រកួត ក្រុមព្រះ​ខ័ន​រាជ ស្វាយរៀង ឈ្នះ ១៩ ប្រកួត និង​ស្មើ ៥ ប្រកួត ។​

​ក្រុមព្រះ​ខ័​ន្ធ ​រាជ​ស្វាយរៀង ​រីករាយ​នឹង​ជ័យជំនះ​

​ក្រឡេកមើល​ការប្រកួត​ជើង​ទី​២ នា​ព្រលប់​ថ្ងៃទី​២០ តុលា​វិញ ក្រុម​ទាំងពីរ សុទ្ធតែ​ធ្វើការ​ងារ​ធ្ងន់​ដូចគ្នា ដោយ​វគ្គ​ទី​១ ក្រុម​ទាំង ២ រក្សា​លទ្ធផល ០​ទល់​០​ដដែល​។ ចូលដល់​តង់​ទី​២ កីឡាករ ច្រឹង ពលរដ្ឋ បាន​ស៊ុត​គ្រាប់​នាំមុខ ឲ្យ​ក្រុម​ភ្ញៀវ (​ក្រសួងការពារជាតិ​) បាន​មួយ​គ្រាប់​មុន​។ បន្ទាប់មក ហ៊ួ​យ ផល្លី​ន និង Privat ស៊ុត ២ គ្រាប់ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ព្រះ​ខ័​ន្ធ​រាជ បន្ថែមទៀត​។​

​កីឡាករ​របស់​ក្រសួងការពារជាតិ Bisan George ស៊ុត​បាន​គ្រាប់​ទី​២ ឲ្យ​ក្រសួងការពារជាតិ​។ ប៉ុន្ដែ​នៅ​ចុង​ម៉ោង កីឡាករ សឿ​យ វិសាល និង Privat បាន​ទាត់​បំប៉ោង​សំណាញ់ ក្រុម​ក្រសួងការពារជាតិ បាន​ម្នាក់​មួយគ្រា​ប់​ទៀត ធ្វើ​ឲ្យ​ចប់​ការប្រកួត ក្រុមព្រះ​ខ័​ន្ធ​រាជ ស្វាយរៀង ឈ្នះ​ក្រុម​ការពារជាតិ ៤​ទល់​២ ។​

​ទោះបី​ក្រុមព្រះ​ខ័​ន្ធ​រាជ នៅសល់ ២ ប្រកួត គឺ​ត្រូវ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប និង​ក្រុម​ណាហ្គា​វើ​ល​ដ៏ ក៏ដោយ ក៏​ក្រុម​នេះ ទោះ​ចាញ់ ឬ​ឈ្នះ ក៏​ក្រុម​នេះ ចាំតែ​លើក​ពាន ទៅផ្ទះ​ប៉ុណ្ណោះ ៕v