“​ព្រះ​ចន្ទ​ខៀវ​” និង “​ព្រះ​ចន្ទ​ខ្មៅ​” សាកល្បង​សិក្សា​ពី​ការកំណត់​ព្រះ​ចន្ទ​ទាំងពីរ​

358

(​ភ្នំពេញ​)៖ នៅក្នុង​វប្បធម៌​ខ្មែរ ពាក្យ​ថា “​ព្រះ​ចន្ទ​ខ្មៅ​” ទំនងជា​ពាក្យថ្មី ឬ ជា​ពាក្យ​ចម្លែក​ហើយ​អាច ត្រូវគេ​កាត់ ស្មានថា “​ជា​គ្រា​ដែល​បណ្តាលឱ្យមាន ភាព​ចង្រៃ​ឧបបាតិក​” ក៏សឹងមាន​។ នេះ​ក៏ ព្រោះតែ​ក្នុងសង្គម​ខ្មែរ​ពុំមាន​អ្នកប្រាជ្ញ ខាង​តារាសាស្ត្រ​ឱ្យបាន​ច្បាស់លាស់ ដូច​នៅ​បស្ចិម​លោក​។

​នៅក្នុង​ពិភព​នៃ​ពួក​តារាសាស្ត្រ ពាក្យ​ថា​ព្រះ​ចន្ទ​ខ្មៅ​នេះ​ត្រូវបាន​គេ ប្រើ​ជា​យូរណាស់​មកហើយ ប៉ុន្តែ​គេ ពុំ​សូវ​ប្រើប្រាស់​ញឹកញាប់ ទើប​គេ​ពុំ​សូវ ស្គា​ល់វា ដោយហេតុនេះ​ទើប​បណ្តាលឱ្យមាន​ផលវិបាក ខ្លះ​ហើយ​និយមន័យ ឬក៏​ការកំណត់​យក​ព្រះ​ចន្ទ​ណាមួយ​ថា ជា “​ព្រះ​ចន្ទ​ខ្មៅ ” នេះ​ក៏​នៅ​ពុំទាន់​ចុះ សម្រុង​គ្នា​នៅឡើយ​ទេ​។​
​ ​
​ប្រជាជន​ខ្មែរ​ជាទូទៅ​យល់ថា នៅក្នុង​ភពផែនដី​នេះ​មាន​ព្រះ​ចន្ទ តែមួយ​ប៉ុណ្ណោះ​។ ព្រះ​ចន្ទ​នេះ​បាន វិវត្តន៍​ធំ​ឡើងៗ​រៀងរាល់​រាត្រី (​មួយ កើត​ពីរ​កើត​) រហូតដល់​រាត្រី​ពេញ​បូរ​មី ឬ​បូណ៌មី​តិថី ទើប​ព្រះ​ចន្ទ​នេះ​ចាប់ផ្តើម ហីន​មួយ​រាត្រី​បន្តិចៗ (​មួយ​រោច ពីរ រោច​.) រហូតដល់​វិនាស​បាត់​ទាំងស្រុង ដែល​គេ​ហៅថា រាត្រី​ថ្ងៃខែដាច់ ឬ​រាត្រី ថ្ងៃ​ដាច់​ខែ រួចហើយ​ព្រះ​ចន្ទ​ដដែល​នេះ​ក៏​ចាប់ផ្តើម​កកើតឡើង វិញ​បន្តិច​ម្តងៗ (​មួយ​កើត​ពីរ​កើត​) រហូតដល់​ពេញវង់ ម្តងទៀត វា​ក៏​ចាប់ផ្តើម​ហីន​ទៅ​បន្តិច ម្តងៗ រហូតដល់​ខែ​ដាច់​ទៀត គឺ​ចេះតែ វិល​ចុះ​វិល​ឡើង​បែបនេះ​។ ការសង្កេត ដំណើរ​ព្រះ​ចន្ទ ហើយ​ដែល​ត្រូវបាន គេ​យកទៅ​ប្រើប្រាស់​ដើម្បី​បង្កើត​ប្រតិទិន របស់​ប្រទេស​មួយចំនួន​លើ​ពិភពលោក ដូចជា​ឥណ្ឌា ចិន និង​ខ្មែរ​ជាដើម​។​
​ ​
​ប៉ុន្តែ​ពួក​អ្នក​តារាសាស្ត្រ អះអាងថា នៅ​ជុំវិញ​ភពផែនដី​នេះ ព្រះ​ចន្ទ​ពុំមែន​មានតែ​មួយ​ឡើយ ហើយ មាន​ខែ ឬ​រដូវ​កាល​ខ្លះ​នៅក្នុង​រាត្រី​មួយ ព្រះ​ចន្ទ​ពេញវង់ ឬ​បូណ៌មី​តិថី​ក៏​មិនមែន មានតែ​មួយ​ដែរ ពោលគឺ​នៅក្នុង​រដូវ ឬ​រាត្រី​ខ្លះ មាន​ព្រះ​ចន្ទ​ពេញវង់​ដល់​ទៅ បួន​ក៏មានដែរ​។ ប្រការ​នេះហើយ​គឺជា កត្តា​នាំ​ឱ្យគេ​កំណត់ ហៅ​ព្រះ​ណាមួយ ថា ព្រះ​ចន្ទ ខ្មៅ​និង ព្រះ​ចន្ទ​ខៀវ​ជា ដើម​។​
​ ​
​វា​មិនតែប៉ុណ្ណោះ​សោត​ពួក អ្នក​តារាសាស្ត្រ ថែមទាំង​អះអាងថា នៅក្នុង​ខែ​ខ្លះ​ពុំមាន​ព្រះ​ចន្ទ​ពេញវង់ ឡើយ​។​

​ចំពោះ​ប្រពៃណី​ខ្មែរ​កំណត់ ថា ខែ​ណា​ក៏មាន​ព្រះ​ចន្ទ​ពេញវង់​ដែរ ហើយ​ព្រះ​ចន្ទ​ពេញវង់​នោះ គឺជា​ព្រះ​ចន្ទ ដែល​រះ​នៅក្នុង​រាត្រី​ថ្ងៃ​១៥​កើត​។​
​ ​
​ចំពោះ​ពួក​តារាសាស្ត្រ ព្រះ​ចន្ទ ពេញវង់ គឺជា​ព្រះ​ចន្ទ ដែល​បាន​ចរមក ឈម​ទល់មុខ​ត្រង់​ជាក់​ជាមួយនឹង ផែនដី ដែល​យើង​មើលទៅ​ឃើញ ទ្រង់ទ្រាយ​ទាំងស្រុង​របស់​ព្រះ​ចន្ទ​។ ប្រហែលជា​ហេតុដូច្នេះ ទេ​ដឹង​បានជា នៅ​រាត្រី​១៥​កើត​នៃ​ខែ​ខ្លះ យើង​សង្កេត ឃើញថា ព្រះ​ចន្ទ (​ដែល​ខ្មែរ​ចាត់ទុកថា ជា​ព្រះ​ចន្ទ​ពេញវង់​) នោះ​មាន​ទម្រង់​ពុំ សូវ​ពេញលេញ​ទាំងស្រុង​ឡើយ គឺ​ហាក់ដូចជា​នៅ​ខ្វះ​ផ្នែក ណា​បន្តិច​។​
​ ​
​ឥឡូវនេះ ចូរ​យើង​ងាក​មក អង្កេត​អំពី​ព្រះ​ចន្ទ​ខ្មៅ​វិញ ប៉ុន្តែ​មុននឹង ឈានទៅ​យល់ដឹង​អំពី​ព្រះ​ចន្ទ​ខ្មៅ យើង​គប្បី​យល់ដឹង​អំពី “​ព្រះ​ចន្ទ​ខៀវ​” ជាមុនសិន​។ ជាទូទៅ​ពួក​អ្នក​តារាសាស្ត្រ បានឱ្យ​និយមន័យ​ថា “​នៅក្នុង​រដូវ​កាល មួយ ដែលមាន​ព្រះ​ចន្ទ​ពេញវង់​ចំនួន​បួន នោះ ព្រះ​ចន្ទ​ពេញវង់​ទី​៣ គឺជា​ព្រះ​ចន្ទ ខៀវ​“​។
​ ​
​ទោះយ៉ាងណា វា​នៅតែ​ត្រូវ បាន​គេ​យល់ច្រឡំ​នៅឡើយ​រហូតដល់ បច្ចុប្បន្ន​ថា ជា​ព្រះ​ចន្ទ​ទី​២ នៅក្នុង​ខែ មួយ​ថា​ជា​“​ព្រះ​ចន្ទ​ខៀវ​” នេះ​ទៅវិញ​។ ថ្មីៗ​នេះ​ទស្សនា​វ​ដ្តី Sky & Telescope បាន​រាយការណ៍​ថា ការបកស្រាយ​ថា ព្រះ​ចន្ទ​ពេញវង់​ទី​២ នៅក្នុង​ខែ​មួយ ថា​ជា​ព្រះ​ចន្ទ​ខៀវ​នោះ គឺជា​កំហុស​។​
​ ​
​ឥឡូវនេះ ចូរ​យើង​ឈានចូល ទៅ​សិក្សា​អំពី​ព្រះ​ចន្ទ​ខ្មៅ​វិញ​។ រហូតមក ដល់​បច្ចុប្បន្ននេះ និយមន័យ​សំខាន់ៗ ឬ​ការកំណត់​យក​ព្រះ​ចន្ទ​ណាមួយ​ថា ជា​ព្រះ​ចន្ទ​ខ្មៅ​មាន​ចំនួន​បួន ដែល​ត្រូវ បាន​គេ​ប្រើ​ទូលំទូលាយ​ជាងគេ ហើយ មាន​ស្ថានភាព​ផ្សេងគ្នា​ដូចតទៅ​នេះ​:
​ ​
១.​ការជួបគ្នា​នៅ​គ្រា​ទី​២​នៃ ព្រះ​ចន្ទ​ថ្មី (​ព្រះ​ចន្ទ​នា​ថ្ងៃមួយ​កើត ឬ ព្រះ​ចន្ទ ដែល​គេ​ឃើញ​ដំបូង​គេ​នៅក្នុង រាត្រី​បន្ទាប់ពី​ខែ​មួយ​បាន​ដាច់​ឬ​ខែ​ដែល ទើបតែ​បាន​កន្លងផុតទៅ​) នៅក្នុង​ខែ នៃ​ប្រតិទិន​ពោលគឺ​ពេល ដែល​ព្រះ​ចន្ទ ចំនួន​ពីរ​គោចរ​ទៅ​ប្រឈម​ទល់​គ្នា ហើយ​ជាការ​ប្រឈម ឬ​ជួបគ្នា​ជា​លើក ទី​២ នៅក្នុង​ខែ​តែមួយ​។​ចូរ​កត់ចំណាំ​ថា ព្រឹត្តិការណ៍ ឬ​ការជួបគ្នា​ទី​២ នៃ​ព្រះ​ចន្ទ ថ្មី​នេះ​មិនអាច​កើតមានឡើង នៅក្នុង​ខែ កុម្ភៈ​ទេ​។ ការជួបគ្នា​ទី​២ នៃ​ព្រះ​ចន្ទ​ថ្មី នៅក្នុង​ខែ​នៃ​ប្រតិទិន​នេះ​ស្រដៀង​គ្នា ទៅនឹង​និយមន័យ​រួម នៅក្នុង​ប្រតិទិន នៃ​ព្រះ​ចន្ទ​ខៀវ សម្រាប់​ខែ​ទាំងឡាយ ណា ដែលមាន​ព្រះ​ចន្ទ​ពេញវង់​ចំនួន ពីរ​ដែល​ទស្សនា​វ​ដ្តី Sky & Telescope បាន​រាយការណ៍​ថ្មីៗ​នេះ​ថា និយមន័យ មួយ​នេះ គឺជា​កំហុសឆ្គង​។​
​ ​
​និយមន័យ​ទី​១ នៃ​ព្រះ​ចន្ទ ខ្មៅ​ដែលថា “​ការជួបគ្នា​ទី​២ នៃ​ព្រះ​ចន្ទ ថ្មី​នៅក្នុង​ខែ​នៃ​ប្រតិទិន​” នេះ​ក៏​ស្រដៀង គ្នា​ទៅនឹង​និយមន័យ​នៃ​ប្រតិទិន (​សម្រាប់​កត់​ហេតុការណ៍​) កសិករ ស្តី អំពី​ព្រះ​ចន្ទ​ខៀវ​សម្រាប់ រដូវ​កាល​ទាំង ឡាយ​ណា ដែលមាន​ព្រះ​ចន្ទ​ពេញវង់ ចំនួន​បួន​ដែរ ។​
​ ​
២-​ព្រះ​ចន្ទ​ថ្មី​ទី​៣ នៅក្នុង​រដូវ មួយ ដែលមាន​ព្រះ​ចន្ទ​ថ្មី​ចំនួន​បួន ។ និយមន័យ​មួយ​នេះ ក៏​ស្រដៀង​គ្នា​ទៅ នឹង​ព្រះ​ចន្ទ​ខៀវ ដូចដែល​បាន​លើក ឡើងលើ ហើយ​ដែល​ខុសគ្នា​ត្រង់​ថា ព្រះ​ចន្ទ​ខៀវ​សំដៅ​ដល់ ព្រះ​ចន្ទ​ពេញ វង់ ចំណែកឯ​ព្រះ​ចន្ទ​ខ្មៅ មិន​សំដៅ ដល់​ព្រះ​ចន្ទ​ពេញវង់​ឡើយ គ្រាន់តែ​ជា ព្រះ​ចន្ទ​ទី​៣ (​ដូចគ្នា​) ក្នុងចំណោម ព្រះ​ចន្ទ​ទាំង​បួន ដែល​បង្ហាញ​វត្តមាន នៅក្នុង​រដូវ​កាល​មួយ ។​
​ ​
៣-(​ពេល​) អវត្តមាន នៃ ព្រះ​ចន្ទ​ពេញវង់ នៅក្នុង​ខែ​នៃ​ប្រតិទិន ។ ដូចដែល​បានលើកឡើង​ខាងលើ ហើយ ថា ពួក​អ្នក​តារាសាស្ត្រ​បាន​អះអាងថា នៅក្នុង​ខែ​ខ្លះ​ពុំមាន​ព្រះ​ចន្ទ​ពេញវង់ ឡើយ ។ ចំណែក​និយមន័យ ទី​៣ នេះ បានសេចក្តីថា ព្រះ​ចន្ទ​ណា ដែល​រះ​នៅ ក្នុង​ខែ​ណាមួយ ដែល​ពុំមាន​ព្រះ​ចន្ទ ពេញវង់ ព្រះ​ចន្ទ​នោះ គេ​ហៅថា ព្រះ​ចន្ទ​ខ្មៅ ។ បើតាម​និយមន័យ​នេះ ត្រូវបាន​គេ​កត់សម្គាល់ថា ព្រះ​ចន្ទ​ខ្មៅ មិនអាច​កើតមាន​នៅក្នុង​ខែកុម្ភៈ ដោយ ហេតុនេះ ទើប​នៅក្នុង​ខែមករា និង​ខែ មីនា រមែង​មាន​ព្រះ​ចន្ទ​ពេញវង់ ដល់ ទៅ​ពីរ​នៅក្នុង​ខែ​នីមួយៗ ។​
​ ​
៤-(​ជា​ពេល​) អវត្តមាន​នៃ ព្រះ​ចន្ទ​ថ្មី នៅក្នុង​ខែ​នៃ​ប្រតិទិន ។ បាន សេចក្តី​ថា សម្រាប់​ខែ​មួយ ដែល​ពុំមាន ព្រះ​ចន្ទ​ផ្សេង (​ពី​ព្រះ​ចន្ទ​ដែល​បាន​រះ និង​គោចរ​នៅក្នុង​ខែ​ចាស់​) ចូលខ្លួន​មក គោចរ ហើយ​ខែ​នោះ គឺ​មានតែ​ព្រះ​ចន្ទ ដែល​បាន​គោចរ​នៅក្នុង​ខែ​ចាស់​នោះ មក​គោចរ​នៅក្នុង​ខែ​នេះ​ឡើងវិញ ។ ព្រះ​ចន្ទ ខែ​ចា​ស់មក​គោចរ​នៅក្នុង​ខែ​ថ្មី (​ដោយ​ពុំមាន ព្រះ​ចន្ទ​ផ្សេង​ពីនេះ​) នេះ ឯង ហើយ​គេ​ហៅថា ព្រះ​ចន្ទ​ខ្មៅ ។ និយមន័យ​ទី​បួន​នេះ ក៏​គេ​អាច​សង្កេត ឃើញថា ព្រះ​ចន្ទ​ខ្មៅ មិនអាច​កើតមាន​នៅក្នុង​ខែកុម្ភៈ​ដែរ ដោយហេតុនេះ នៅក្នុង​ខែមករា និង​ខែមីនា នឹងមាន ព្រះ​ចន្ទ​ពេញវង់​ចំនួន​ពីរ​ក្នុង​ខែ នីមួយៗ ។​
​ ​
​មានការ​បកស្រាយ​ខ្លះទៀត ថា ដែល​ហៅថា ”​ព្រះ​ចន្ទ​ខ្មៅ​” គឺ​បាន ដល់​ការណ៍​ដែលមាន​ព្រះ​ចន្ទ​ពេញវង់ ចាប់ពី​ពីរ​ឡើងទៅ ក្នុង​គ្រា​តែមួយ​ជា ហេតុ​ធ្វើ​ឱ្យគេ​មើលទៅ​ព្រះ​ចន្ទ​ទី​១ ដែល​នៅ​កៀក​នឹង​មនុស្ស បំផុត​នោះ ឃើញ មាន​សភាព​ខ្មៅ​មូល​ពេញវង់​ពោល គឺ​មិន​ថ្លា​មាន​ពន្លឺ​ដូចជា​ព្រះ​ចន្ទ​ពេញ វង់​ក្នុង​ថ្ងៃ​ធម្មតា​ឡើយ ។ ប្រការនេះ បណ្តាលមកពី​នៅ​ពីក្រោយ នៃ​ព្រះ​ចន្ទ ពេញវង់​មួយ​នេះ នៅមាន​ព្រះ​ចន្ទ​ពេញ វង់​ផ្សេងទៀត​ជះ​ពន្លឺ​មកលើ​ព្រះ​ចន្ទ​នេះ ធ្វើឱ្យ​យើង​មើ​ទៅ​ឃើញថា ខ្មៅ ទើប​គេ ហៅថា “​ព្រះ​ចន្ទ​ខ្មៅ​” ។
​ ​
​បើ​យក​សេចក្តី​នេះ​ពិចារណា នោះ យើង​ឃើញថា ព្រះ​ចន្ទ​ខ្មៅ​មាន សភាព​ប្រហាក់ប្រហែលគ្នា​នឹង​ព្រះ​ចន្ទ គ្រាស ប៉ុន្តែ​ខុស​ត្រង់​ថា ព្រះ​ចន្ទ​គ្រាស នៅពេលដែល​ព្រះ​ចន្ទ​ត្រូវ​បាំង​ដោយ ផែនដី ហើយ​ជា​ពេលដែល មាន​ព្រះ​ចន្ទ ពេញវង់​តែមួយ​ប៉ុណ្ណោះ ។ រីឯ “​ព្រះ​ចន្ទ ខ្មៅ​“ មិនមែនជា​ពេលដែល​ព្រះ​ចន្ទ ត្រូវ បាំង​ដោយ​ផែនដី​ឡើយ ហើយ​វា​ជា ពេលដែល​មាន​ព្រះ​ចន្ទ​ពេញវង់​ច្រើន ជាង​ពីរ ។​
​ ​
​ដូច្នេះ ព្រះ​ចន្ទ​ខ្មៅ ក៏ដូចជា​ព្រះ ចន្ទ​ខៀវ ដែរ គឺ​វា​នៅតែ​ជា​ប្រធានបទ នៃ​ការជជែក​គ្នា​តទៅទៀត​នៅឡើយ ។ ទោះយ៉ាងណា ព្រះ​ចន្ទ​ខ្មៅ និង​ព្រះ​ចន្ទ ខៀវ នេះ អាចសន្និដ្ឋាន​ជា​បណ្តោះ អាសន្ន​ថា ជា​ព្រះ​ចន្ទ នៅក្នុង​ខែមករា និង​ខែមីនា ប៉ុន្តែ​ដាច់ខាត​មិនមែនជា ព្រះ​ចន្ទ​នៅក្នុង​ខែកុម្ភៈ ឡើយ ។​
​ ​
​ព័ត៌មាន​ដែល​គួរឱ្យ​ចាប់ អារម្មណ៍​មួយ ពាក់ព័ន្ធ​នឹង​ព្រះ​ចន្ទ​ដែរ គឺ​សារព័ត៌មាន Space.com ចេញផ្សាយ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមករា ឆ្នាំ​២០១៨ បាន​អះអាងថា បាតុភូត ចន្ទ​គ្រាស ក្នុង​ឆ្នាំ​២០១៨ នេះ នឹង​កើត ឡើង​នៅ​ថ្ងៃទី​៣១ ខែមករា ហើយ​វា គឺ ជា​ចន្ទ​គ្រាស​ពេញលេញ ដែល​គេ​ហៅ ថា ព្រះ​ចន្ទ​ពណ៌​ខៀវ ដែលជា​បាតុភូត មិនដែល​កើតឡើង​ឡើយ​ក្នុង​រយៈពេល ច្រើនជាង​១៥០​ឆ្នាំ​មកនេះ ។ ឬក៏​ព្រះ ចន្ទ​នេះ​ទេ​ដឹង ដែល​គេ​ហៅថា ព្រះ​ចន្ទ ខៀវ ឬ Blue Moon នោះ​? ។​
​ ​
​យោងតាម Space.com បាតុភូត​ចន្ទ​គ្រាស​នេះ នឹង​កើតឡើង នៅ​អំឡុង​ពាក់​កណ្តាលយប់ រីឯ​មហា សមុទ្រ​ប៉ាស៊ីហ្វិក នឹងត្រូវ​បាន​បែរ​ចំ​មុខ ទៅរក​ព្រះ​ចន្ទ នៅក្នុងពេល​ដូចគ្នានេះ ។ ដោយឡែក​តំបន់ អាស៊ី​កណ្តាល និង ខាងកើត​ឥណ្ឌូណេស៊ី នូ​វែ​ល​សេ​ឡង់ និង​តំបន់​មួយចំនួន នៃ​ប្រទេស​អូស្ត្រាលី នឹង​មើលឃើញ​ព្រះ​ចន្ទ​ពណ៌​ខៀវ នេះ ។ ដោយឡែក​ចាប់ពី​តំបន់​អាស៊ី​ខាងលិច ប្រទេស​ឥណ្ឌា ម​ជ្ឈឹ​ម​បូព៌ា និង​អឺរ៉ុប​ខាង កើត អាច​នឹង​មើលឃើញ​បាតុភូត​ដ៏​កម្រ នេះដែរ នៅពេល​ព្រះ​ចន្ទ​រះ​តែម្តង ។​
​ ​
​ជាងនេះទៅទៀត ចាប់ពី​ភាគ ខាងកើត គឺ​រដ្ឋ​អា​ឡា​ស្កា និង​ហា​វ៉ៃ និង ភាគ​ពាយ័ព្យ​ប្រទេស​កាណាដា ក៏​នឹង អាច​មើល​ព្រះ​ចន្ទ​ពណ៌​ខៀវ​នេះ​ផងដែរ ពី​ដើម​រហូតដល់​ចប់​តែម្តង ។
​ ​
​បន្ទាប់ពី ឆ្នាំ​២០១៨ ព្រះ​ចន្ទ ពណ៌​ខៀវ នឹង​ឆ្លង កាត់​ស្រមោល អាំ​ប្រា​របស់​ផែនដី​ម្តង ទៀត នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៨ និង បន្ទាប់មក នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០៣៧ ហើយ​វា គឺ​ចន្ទ​គ្រាស​ពេញលេញ​តែ ម្តង​។​
​ ​
​ដូច្នេះ​នៅ​ថ្ងៃ​៣១ ខែមករា នេះ នឹង​ក្លាយជា​ថ្ងៃ​កើតមាន​បាតុភូត​ចន្ទ គ្រាស​ពណ៌​ខៀវ ដំបូង​បំផុត​មិន​ធ្លាប់ មាន ក្នុង​រយៈពេល​ជិត​១៥២​ឆ្នាំ ដោយ វា​ធ្លាប់បាន​កើតឡើង​ម្តង​ដែរ កាលពី ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​១៨៦៦ ៕ ដោយ​: មេសា​

​ព្រះ​ចន្ទ​ខៀវ ដែល​នឹង​គ្រាស​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ នេះ
​ក្នុង​រូបភាព​នេះ​ពួក​អ្នក​តារាសាស្ត្រ​ថត​បាន​រូប​ព្រះ​ចន្ទ​ពេញវង់ ដល់​ទៅ​បួន​ដួង​នៅក្នុងពេល​តែមួយ ហើយ​ព្រះ​ចន្ទ​ខ្មៅ ប្រហែល​គឺជា ព្រះ​ចន្ទ​ទី​បី រាប់​ពី​ផែនដី​ទៅ​