​ព្រះ​មេគណ​ខេត្ត​នាំយក​ថវិកា​ជួយ​និស្សិត​ស្រី​ម្នាក់​ដែល​គ្រោះថ្នាក់​ចរាចរ​

201
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ព្រះ​សិរី​ធម្ម​ញ្ញាន​សុខ​ថា​ន​ព្រះ​មេគណ​ខេត្ត​និង​ជា​ព្រះប្រធាន​សាខា​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​សាខា​ខេត្តកំពង់ឆ្នាំង​រួមជាមួយ​ថ្នាក់ដឹកនាំ​និង​សាស្ត្រាចារ្យ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​និមន្ត​និង​អញ្ជើញ​សាកសួរ​សុខទុក្ខ​និង​នាំយក​ថវិកា​មួយចំនួន​ជួយ​ឧ​ប​ត្ថ​ម្ដ​ដល់​និស្សិត​រស់គន្ធា​ដែល​រងគ្រោះ​ដោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​បាក់ជើង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។

​ថវិកា​ដែល​បាន​ជួយ​ឧ​ប​ត្ថ​ម្ដ​ដល់​និស្សិត​រងគ្រោះ​មាន​ចំនួន​១.០៧៩.០០០​រៀល​បានមកពី​គណៈ​គ្រប់គ្រង​សាលា​សាស្ត្រាចារ្យ​និង​សមណៈ​និ​ស្សិ​-​និស្សិត​នៃ​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​សាខា​ខេត្តកំពង់ឆ្នាំង​៕S/​

#