​ភាគី​កម្ពុជា​-​ថៃ នឹង​បង្កើនល្បឿន​បើក​ច្រក​អានសេះ​នាពេល​ឆាប់ៗ​

268
ចែករម្លែក
  • 30
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ត្រីជាន់ខ្ពស់​យោធភូមិភាគ​ទី​៤​នៃ​កម្ពុជា​និង​មន្ត្រីជាន់ខ្ពស់​យោធា​ភូមិភាគ​ទី​២​ថៃ​បាន​រក្សា​ភាពស្ងប់ស្ងាត់​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​និង​បន្ត​ជួប​ពិភាក្សាគ្នា​រាល់ពេល​មាន​បញ្ហា​កើតឡើង​។​

ជំ​នួន​យោធា​នៃ​ប្រទេស​ទាំង​២​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩​ក្នុង​កិច្ចប្រជុំ​រវាង​យោធ ភូមិភាគ​ទី​៤ របស់​កម្ពុជា និង​ភូមិភាគ​២​របស់​ថៃ នៅ​ច្រក​អានសេះ ក្នុង​ទឹកដី​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ខេត្ត និង​ស្រុក​នៅជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ ណា​រ៉ូ មេបញ្ជាការរង​យោធភូមិ​ទី​៤ ទទួលបន្ទុក​ការងារ​ព្រំដែន បាន​ថ្លែ​ថា នៅក្នុង​កិច្ចប្រជុំ​នោះ យើង​ស្នើសុំ​កុំ​ឲ្យ​មានការ​ផ្ទុះអាវុធ​នៅតាម​បន្ទាត់​ព្រំដែន​តទៅទៀត​។ កន្លងមក មានការ​បាញ់​លេង​រប៉េះរប៉ោះ ដូចជា បាញ់​សត្វ និង​រាលកៃ​ជាដើម​។ ចំពោះ​ការដើរ​ល្បាត​របស់​ភាគី​ថៃ ក៏ដូចជា ការធ្វើ​សមយុទ្ធ​នៅតាម​បន្ទាត់​ព្រំដែន សុំ​ឲ្យ​ជូនដំណឹង​មក​ភាគី​កម្ពុជា ឱ្យបាន​ដឹងផង​។

ចំពោះ​បញ្ហា​ផ្ទះមួយ​នៅ​មុំ​៣ បើ​ភាគី​ថៃ​ចង់​ចូលមក សុំ​ឲ្យ​ជូនដំណឹង​មក​ភាគី​កម្ពុជា​បានដឹង​ផងដែរ​។​ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សូ​ណា​រ៉ូ​ក៏បាន​ស្នើរ​ទៅ​ភាគី​ថៃ​ថា​យោងតាម​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង​ដែល​ភាគី​កម្ពុជា​ពេលខ្លះ​អាចមាន​ការខ្វះខាត​ទឹក​ប្រើប្រាស់​នោះ​សូម​ឲ្យ​ភាគី​ថៃ​ជួយផ្តល់​ទឹក​ដូច​អ្វើ​ដែល​យើង​ធ្លាប់​សហការគ្នា​ពីមុនមក​។

ជាការ​ឆ្លើយតប​ភាគី យោធា​ភូមិភាគ​ទី​២​ថៃ បាន​ឯកភាព យល់ព្រម​ជាមួយ​ភាគី​កម្ពុជា​ព្រមទាំង​បាន​ប្តេជ្ញា​រក្សា​ភាពស្ងប់ស្ងាត់​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​ព្រមទាំង​បាន​សន្យា​ជួបពិភាក្សា​គ្នា​រាល់ពេល​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​។​

​ដោយឡែក​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​ក៏បាន​លើកឡើង​ពី​ជំហរ​ក្នុង​ការជំរុញ​ការបើក​ច្រក​អានសេះ​ជា​ច្រកទ្វារ​អន្តរជាតិ​នៅពេល​ខាងមុខនេះ​ឆាប់ៗ​។​ដោយយោង​តាម​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងមក ។

​អភិបាលរង​ខេត្តព្រះវិហារ ក៏បាន​ជំរុញ​ឲ្យ​ក្រុមការងារ​តូច​ទាំង​២ ប្រជុំគ្នា​នៅ​ចុងខែ​២​នេះ​ផងដែរ​។​ភាគី​ថៃ​ក៏បាន​ឯកភាព​និង​ប្រកាន់​ជំហរ​ក្នុង​ការជំរុញ​ការបើក​ច្រក​អានសេះ​នេះ ជា​ច្រកទ្វារ​អន្តរជាតិ​ឲ្យ​បាន​ឆាប់ៗ​តាម​ការ​ព្រមព្រៀងគ្នារ​បស់​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​២៕S/​