​ភាគ​បន្ត “​គ្រួសារ​ខ្ញុំ​ទៅ​នៅ​អាមេរិក​ដោយសារ​គេច​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​១៩៧៩,​ចោទ​ខ្ញុំ​ពុករលួយ​គឺ​ខុស​”

454

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​បន្ទាប់ពី​លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និយាយ​រឿង​ដោយសារ​នឹក​កូន​ពេក បាន​រត់​ទៅសុំ VISA ទៅ​អាមេរិក​។​តែ​បាត់​ដំណឹង នោះ មានមតិ​មួយចំនួន លើកឡើង​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ទើប​អាមេរិក​មិន​ផ្តល់ VISA ។ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ លោក​កែវ រ៉េមី បាន​បន្ត​បញ្ជាក់​ម្តងទៀត​អំពី​ករណីនេះ ។

​លោក​កែវ​រ៉េមី​បញ្ជាក់ថា​”​មាន​បងប្អូន​យើង​មួយចំនួន​តូច​ដែល​មិន​បានដឹង​១​គ្រួសារ​ខ្ញុំ​ទៅ​នៅ​អាមេរិក​ដោយសារ​គេច​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​១៩៧៩​។​២​ចោទ​ខ្ញុំ​ពុករលួយ​គឺ​ខុស​។​កូន​ខ្ញុំ​រៀន​ចប់​ដោយសារ​ខ្ចីលុយ​ក្នុង​សាលា ពេល​រៀន​ចប់​ត្រូវ​សង​គេ​វិញ​។ នេះ​ក៏​ជា​ចំណុច​ដែល​គាត់​បាន​និង​បន្ត​ធ្វើការ​នៅ​អាមេរិក​បន្តទៀត ។

​ពេល​សង​អស់​គាត់​នឹង​ត្រឡប់មក​ខ្មែរ​វិញ​ពីព្រោះ​ជា​ប្រទេស​យើង​។​៣​នៅ​ឆ្នាំ​១៩៩៨,​អាមេរិក​បានផ្តល់​សញ្ជាតិ​អាមេរិកាំង​ឱ្យ​ខ្ញុំ​តែ​ខ្ញុំ​មិន​ទៅ​ទទួល​នោះទេ​។​នេះ​ជាការ​ពិត​,​មាន​សាក្សី​នៅរស់​មួយចំនួន​ដែល​គេ​តែងតែ​ហួសចិត្ត​ជាមួយ​ខ្ញុំ​៕S/​

​ភាគ​បន្ត “​គ្រួសារ​ខ្ញុំ​ទៅ​នៅ​អាមេរិក​ដោយសារ​គេច​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​១៩៧៩,​ចោទ​ខ្ញុំ​ពុករលួយ​គឺ​ខុស​”