​ភិន​ដា​លី​ស​ស្ងាត់ៗ​បន្ថែម​ហាង​លក់​ផលិតផល​ដើម្បី​ស​ម្ភ​ស្ស​មួយទៀត​បាត់​

994
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​តារា​សម្តែង​អ្នកនាង ភិន ដា​លី​ស បាន​សម្ពោធ​ហាង​ថ្មី​មួយ​ទៀតហើយ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ នៅ​សាខា​សែន​សុខ ឈ្មោះ កា​ទី​ខន​នើ (Katy Korner) ។​ក៏ដូចជា ហាង​លក់​ផលិតផល​អន​ឡាញ ដែលមាន​ឈ្មោះថា ចង់​ស្អាត (Jong Sa art)​។ ខណៈដែល​ហាង​របស់​នាង បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១២ មក​មាន​អតិថិជន​គាំទ្រ​ជាច្រើន រហូត​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​បើក​សាខា​ថ្មី​មួយទៀត​សម្រាប់ តម្រូវ​តាម​ការចង់បាន​របស់​អតិថិជន​។

​អ្នក​មេម៉ាយ​កូន​មួយ​ភិន​ដា​លី​ស​បានបង្ហាញ​អារម្មណ៍​ស្រស់ស្រាយ​ថា​ហាង​ថ្មី​របស់​នាង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ស្រទាប់​យុវវ័យ Katy Korner ដែលជា​ហាង​លក់ កញ្ចក់ភ្នែក (Contact-Len) ដែល​កំពុងតែ​ពេញនិយម ផ្តាច់មុខ​មកពី​បរទេស មាន​គុណភាព​ខ្ពស់​……….​។​

​អ្វី​ដែលជា​ចំណុច​ខុសពី​គេ​គឺ​ដា​លី​ស​តែងតែ​ឆ្លងកាត់​និង​ណែនាំ​ដល់​អតិថិជន​នូវ​ទំនិញ​ណា​ដែល​ខ្លួន​បាន​សាកល្បង​ប្រើប្រាស់​ដោយផ្ទាល់ មានគុណ​ភាព​ស្តងដា​រ។កញ្ញា​សហការ​ជាមួយ ក្រុមហ៊ុន​នាំចូល​ផលិតផល ដែល​ចុះបញ្ជី​ការត្រឹមត្រូវ ឈ្មោះ អិន អេ ព្រី​មិច (N.A Brimex) ស្របច្បាប់ ឆ្លងកាត់​ការពិនិត្យ និង បញ្ចាក់ អំពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ដូចជា ក្រសួងសុខាភិបាល និង ក្រសួងពាណិជ្ជកម្ម ដែល​បញ្ជាក់ថា គ្រប់​ផលិតផល គឺមាន​គុណភាព​។ ក្នុងនោះ​មាន ទំនិញ​ជាច្រើន ដែល​នាំចូល​ពី ប្រទេស ថៃ កូរ៉េ ម៉ាឡេស៊ី អ៊ឺរ៉ុប និង​បណ្តាល​ប្រទេស​ជាច្រើន​ទៀត​។

​ដោយមាន​ការជឿជាក់​និង​គាំទ្រ​ពី​អតិថិជន​ច្រើន​ទៅៗ​គ្រប់​ស្រទាប់​ដា​លី​ស​តែងតែ​ស្វះ​ស្វែងរក​គ្រប់​វិធីសាស្ត្រ​ដើម្បី​ផ្តល់ជូន​នៅ​ផលិតផល​ដែល​ល្អ​បំផុត​និង​សាក​សម​បំផុត​ដល់​រចនាបទ​ជីវិត​ដែល​ទាន់សម័យ​និង​ពោរពេញ​ដោយ​ផាសុកភាព​ដល់​អតិថិជន​និង​មិនអោយ​អតិថិជន​ខកបំណង​ឡើយ​។

​ដា​លី​ស បានបង្ហាញ​នូវ​សក្កា​នុព​ល​ទីផ្សារ​របស់ខ្លួន​យ៉ាងខ្លាំង​ក្លា និង​ទទួល​បានការ​គ្រាំ​ទ ២៤​ខេត្ត​-​ក្រុង ហើយ​ក្នុង​សហគ្រិនភាព​របស់​នាង គឺ​បន្ត​ចក្ខុវិស័យ​ដែល​នឹង​នាំយក​នៅតែ​ទំនិញ​ល្អៗ​បំផុត ជូន​អតិថិជន ។​ដា​លី​ស​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា​អតិថិជន​ទាំងអស់​នឹង​បន្តរ​ការគាំទ្រ​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​របស់​នាង នៅក្នុង​ទីផ្សារ​គឿង​សម្អាង​ក្នុងប្រទេស​កម្ពុជា​។

ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា គឺជា​ការលើកទឹកចិត្ត ដា​លី​ស បន្ត​នូវ​យុទ្ធនាការ នាំ​អ្នក​ទាំងអស់គ្នា នូវ​រចនាបទ​ជីវិត ដែល​ពោ​ពេញ​ដោយ​ភាពស្រស់ស្អាត និង ផាសុកភាព​៕S/