​ភិ​បាល​ខេត្ត​ចុះ​ពិនិត្យ​ផ្លូវ​៥​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​ដើម្បី​រៀបចំ​ជួសជុល​ស្តា​ឡើងវិញ​

445
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​កាលពី​រសៀល​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​អញ្ជើញ​ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​តាម​បណ្ដា​ផ្លូវ​នានា​នៅក្នុង​ក្រុងព្រះសីហនុ ដើម្បី​រៀបចំ​ផែនការ និង​ធ្វើការ​ជួសជុល​ឡើងវិញ​នាពេលខាងមុខ​ឆាប់ៗ​នេះ​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ជាក់ស្តែង​នា​រសៀល​នេះ​គឺមាន​ផ្លូវ​ចំនួន​៥​ខ្សែ​៖១.​កំណាត់​ផ្លូវ​នៅខាងមុខ​សាខា​ធនាគារជាតិ​កម្ពុជា​២.​ផ្លូវ​រំដោះ​ការកកស្ទះ​ពី​ចំណុច​ផ្លូវជាតិ​លេខ​៤​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់​ឆ្ពោះទៅ​សាលាក្រុង​ព្រះសីហនុ​។​

៣.​កំណាត់​ផ្លូវ​ពីរ​ចំណុច​មុខ​សាលាក្រុង​ឆ្ពោះទៅ​វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព​៤.​ផ្លូវ​នៅ​តំបន់​ភូមិ​ទឹកភ្នែក​៥.​កំណាត់​ផ្លូវ​ពី​ផ្លូវជាតិ​លេខ​៤​កាត់​តាម​មន្ទីរ​វប្បធម៌​ខេត្ត​ព្រះសីហនុ​មក​ភ្ជាប់​ជាមួយនឹង​ផ្លូវ​មិត្តភាព​មុខ​សាលាក្រុង​ព្រះសីហនុ​។

​លោក​អភិបាលខេត្ត​មានប្រសាសន៍ថា​ចំពោះមុខ​រដ្ឋបាលខេត្ត​នឹង​ពិនិត្យ​ធ្វើការ​ជួសជុល​ផ្លូវ​ណា​ដែលមាន​ចរាចរណ៍​មមារ​ញឹក​មុន​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចំពោះមុខ​ហើយ​ថា​ជួសជុល​ឬ​ស្ថាបនា​ពង្រីក​ផ្លូវ​ផ្សេងទៀត​នឹង​ធ្វើជា​បន្តបន្ទាប់​៕S/​