​ភី​អិន​អិន ទុក​រឿង “​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​”​ ជា​ភាពយន្ត​ធំ​របស់ខ្លួន​

473
ចែករម្លែក
  • 100
    Shares

​ដោយៈ​ប​ញ្ញ​សាស្ត្រ / ភ្នំពេញៈ រឿង​ភាគ​ខ្មែរ “​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​” ដែលជា​ប្រលោមលោក​និពន្ធ​កាលពី​ឆ្នាំ​២០១៤ របស់​អ្នកនិពន្ធ​ម៉ី​សន​សុធា​រី ត្រូវបាន​ទូរទស្សន៍​ក្នុងស្រុក​ថត​ចប់​រួចរាល់ ក្រោយ​ដោយ​ប្រើ​រយៈពេល​ពេញ​មួយឆ្នាំ​។​

​នៅក្នុង​វីដេអូ​មួយ​ចេញ​ថ្មីៗ​នេះ​ទូរទស្សន៍​ភី​អិន​អិន (PNN) ចាត់ទុក​រឿង​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ ស្រឡាញ់​ជា​ខ្សែ​វីដេអូ​ភាគ​ធំ របស់ខ្លួន​ប្រចាំ​ឆ្នាំនេះ​។​

​កញ្ញា​ទូច​បុប្ផា​អ្នក​ប្រធាន​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​នេះ​អះអាង​បន្ថែមថា ភី​អិន​អិន​តែងតែ​គាំទ្រ​ស្នាដៃ​របស់​អ្នកនិពន្ធ​ខ្មែរ ។ អ្នកដឹកនាំ​រឿង​រូបនេះ​បញ្ជាក់ថា រឿងនេះ​មាន​ឈុត​ឆាក​ល្អៗ​ច្រើន ទាំង​ផ្នែក​ពាណិជ្ជកម្ម បទពិសោធន៍​ជិវិត​និង​មនោសញ្ចេតនា​ទន់ភ្លន់ មាន​ពុទ្ធិ​អប់រំ​សង្គម​ខ្ពស់ ដែល​កញ្ញា​លើកទឹកចិត្ត​ឲ្យ​អ្នកទស្សនា រង់ចាំ​តាមដាន​ផ្ទៀងផ្ទាត់​ពី​គុណភាព​នៃ​ខ្សែ​រឿងនេះ​ជាមួយ​Pnn​។​

​រឿង ថ្ងៃមុន​ស្អប់​ថ្ងៃនេះ ស្រឡាញ់​ក៏មាន​ចេញ​ជា​សៀវភៅ​ប្រលោមលោក​បន្ថែម ពីលើ​ការចេញផ្សាយ​លើ​អន​ឡាញ​តាំងពី​ឆ្នាំ​២០១៤​មក​។ នៅ​ឆ្នាំ​២០១៨ គ្រឹះស្ថាន​បោះ​ព​មុ្ព​ថ្មី​មួយ​ឈ្មោះ RyNa​បានទទួល​សិទ្ធិ​បោះពុម្ព​ខ្សែ​រឿងនេះ​ជា​លើកដំបូង​។​

​កញ្ញា នាង សុ​វ៉ា​ត់​ណា ហៅ​ឌី​ជេ​ណា​ណា ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​សៀវភៅ​នេះ អះអាងថា រឿង​ប្រលោមលោក​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ ស្រឡាញ់​មាន​ចរាចរ​លក់​ខ្លាំង ហើយ​ថា​ភាគច្រើន​គឺ​យុវវ័យ និង​វ័យ​កណ្តាល​ដែល​មក​ទិញ​យកទៅ​អាន​។​

​អ្នកនិពន្ធ​អះអាង​ដែរ​ថា អ្នកស្រី​មាន​គម្រោង​បន្ត​សាច់រឿង​ថ្មី​បន្ថែ​ពីលើ​រឿង​ចាស់​ដើម្បីអោយ​មាន​ភាពទំនើប​កម្ម​និង​ដើរ​ទាន់​បច្ចុប្បន្នភាពរ​បស់​សង្គម​កម្ពុជា​។ អ្នកស្រី​បន្តថា​គូ​មួយ​ក្នុង​រឿងនេះ គឺ​ប៉ែន​ពេជ្រ​អមរា នឹង​ក្លាយជា​តួអង្គ​ឯក​ជាមួយ​មង្គល​ក្នុង​វគ្គ​បី​! ចំណែក​ថា​សៀវភៅ​វគ្គ​បី​ចេញ​ពេលណា អ្នកស្រី​សុំ​រក្សា​សិទ្ធិ​មិន​បង្ហើប​ហើយ​រឿង​ថា​ទូរទស្សន៍​Pnn​ជា​អ្នក​ថត​បន្ត ឬអ្វី​អ្នកស្រី​ថា រឿងនេះ មិនទាន់​គិត​នៅឡើយ​យើង​ចាំមើល​លទ្ធផល នៃ​ខ្សែ​រឿង​ភាគ​ដំបូង​សិន​។

​ប្រភពពី​ក្រសួង​ជំនាញ​បាន​ឲ្យ​ដឹង រឿង​ភាគ​ស្រទន់​មន្ត​ស្នេហ៍​ដ៏​ល្បី​កាលពី​ឆ្នាំ​២០១៧ ពេលនេះ​កំពុងតែ​ត្រូវបាន​រៀប​គម្រោង​ថត​សាជាថ្មី ដោយ​ផ្តោតលើ​ឧបករណ៍​ទ្រ​ដែល​តួអង្គ​ដេ​ត​ភូមិន្ទ តួ​ប្រុស​ក្នុង​រឿង​បានទទួល​ការចាប់អារម្មណ៍​ជាខ្លាំង ដោយសារ​គេ​ជំនាញ​ខាង​តន្ត្រី​នេះ​។ ចំណែក​ការថត​ឡើងវិញ​មិនទាន់​ដឹងថា តួអង្គ​បន្ទាប់ពី​បឺ​រី ជា​តារា​ប្រុស​រូបណាម​ក​សម្តែង​ជំនួស​នៅឡើយ ប៉ុន្តែ​ជា​គម្រោង​ភាពយន្ត​បញ្ចាំង​នៅ​រោង ពុំមែន​ជា​រឿង​ខ្នាត​វែង​។​

​អ្នកនិពន្ធ​ឆ្លើយតប​ចំពោះ​រឿងនេះ​ថា ស្រទន់​មន្ត​ស្នេហ៍​ថត​ថ្មី​ជា​រឿង​ដុំ នៅក្នុង​ដំណាក់កាល​ច​ចារ​នៅឡើយ​។ អ្នក​ផលិត​ជា​ក្រុម​បរទេស​ហើយ​គាត់​ចង់បាន​ភ្លេងខ្មែរ​បុរាណ​ជា​គោល​ក្នុង​រឿង គាត់​គ្រាន់តែ​ត្រូវការ​ភាពល្បីល្បាញ​របស់​ប្រលោមលោក​នេះ មក​ធ្វើ​ទីផ្សារ​តែ​ការដូរ​បង្ខើច​សាច់រឿង​ជា​បញ្ហា​ធំ​សម្រាប់​អ្នកនិពន្ធ​៕ ល​