​ភូគោល, ​ភាតរភាព, ​ភាព, ​ភាន់, ​ភក់, ​ភ័ព្វ, ​ភារៈ, ​ភវតណ្ហា, ​ភារ, ​ភរ

448

​ភូគោល បា​. ( ន​. ) (​ភូ + គោល​) គោល​នៃ​ផែនដី​, ដុំ​មូល​ជា តំណាង​ពិភពលោក​, ដុំ​មូល​ជា​តំណាង ផែនដី​ទាំងមូល​ដែលមាន​គូរផែនទី ពិភពលោក​ពាស​ភ្ជាប់​ជាមួយ​ផង​, រូបសណ្ឋាន​លោក (​បារ​. Globe terrestre​) ។ ម​. ព​. ភូ និង គោល ផង ។
​ ​
​ភាតរភាព ភាត​រ៉ៈ​ភាប បា​., សំ​. ( ន​. ) (– + ភាវ​, ភ្រា​ត​ឫ + ភាវ​) ភាវៈ​នៃ​បងប្អូន សេចក្តី​រាប់រក​គ្នា​ដូច បង​ដូច​ប្អូន​ ៖ ភាតរភាព ឬ ភាតុភាព របស់​ពួក​មនុស្ស​, សង្គ្រោះ​គ្នា​ដោយ ភាតរភាព​, និយាយស្តី​រកគ្នា​ដោយ ភាតរភាព ឬ ដោយ​ភាតុភាព ។ ភាតុភាព​
​ ​
​ភាព ភាប សំ​. បា​. ( ន​. ) (​ភាវ​) ភាវៈ​, បែប​, បែបបទ​, លំនាំ​, លំនាំសមសា​, ឫកពា​, ទម្រង់​, សណ្ឋាន​, ទ្រង់ទ្រាយ​, ភេទ​៖ ភាពល្អ​, ភាព អាក្រក់​, ភាពសមរម្យ​, ភាពព្រហើន​, ភាពត្រឹមត្រូវ​, ភាពធាត់​, ភាពស្គម​, ភាពបុរស​, ភាព​ស្ត្រី ៘ បែប​ភាព បែបបទ​, គម្រូ​, សំណាក ។ បុ​រិ​សភាព ភេទ​ប្រុស ។ ស្ត្រីភាព ឬ ឥត្ថីភាព ភេទ ស្រី ៘
​ ​
​ភាន់ បា​. ( កិ​. ) (​ភ​ន្ត “​ភ្ញាក់​, ភ្ញាក់ផ្អើល​, ច្រឡំ​, ស្រឡាំងកាំង​, មិងមាំង​”) ជ្រួស​, ច្រឡំ​, ទាស់ខុស​ផ្លូវ ខុស​ទំនង (​ភ័ន្ត មិនសូវ​ប្រើ ច្រើន​ប្រើតែ ភាន់ មក​យូរហើយ​)៖ ភាន់គំនិត​, ភាន់ស្មារតី​, ភាន់ដំណើរ​, ភាន់ផ្លូវ ។ ភាន់ច្រឡំ ច្រឡំ​ដោយ​ភាន់ ។ ភាន់ប្រែ កើត​ចលាចល​ភ្ញាក់ផ្អើល​ដោយ​ធ្វើ សង្គ្រាម​នឹង​គ្នាឯង ដរាប​ដល់​ប្រែ​កិច្ច រាជការ​ផែនដី​, ប្រែ​ផែនដី ឬ​ខូច​ទឹកដី ព្រោះ​ភាន់គំនិត​៖ ស្រុក​កើត​ភាន់ប្រែ ។ ភាន់ភាំង ភាំង​, ស្រឡាំងកាំង ព្រោះ​ភាន់ (​ម​. ព​. ភប់ ផង​) ។ ភ័ន្ត​
​ ​
​ភក់ ( ន​. ) ធូលី​ទទឹក​ជ្រាយ ឬ​កករ​ដី​ជ្រាយ​, ខាប់​៖ ប្រឡាក់​ភក់​, កប់​ភក់​, ដី​បែក​ភក់ ។ ភក់ល្បាប់ ភក់ និង ល្បាប់​ឬ​ភក់​ដែល​កក​ខាប់​ជា​ល្បាប់ ។ ពណ៌​ភក់ ពណ៌​ដែល​ពភ្លក់​ដូច​សម្បុរ ភក់ ។ ភក់ល្បាប់​
​ ​
​ភ័ព្វ ភាប់ បា​., សំ​. ( គុ​. ) (​ភ​ព្វ​, ភ​វ្យ​) ដែល​គួរ​, ដែល​គួរ​ដល់​កិច្ចការ​, ដែលមាន​សំណាងល្អ​, ដែលមាន សេចក្តីសុខ ។ ភព្វបុគ្គល (​ភាប់​ពៈបុ​ក​-​គល់​) បុគ្គល​ដែលមាន​សំណាងល្អ​, បុគ្គល​ដែល​គួរ​បួស​ជា​បព្វជិត​ក្នុង​ព្រះ ពុទ្ធសាសនា​បាន ។ ភព្វរូប (​ភាប់​ពៈ​–) ដែលមាន​សភាព​ដ៏​សមគួរ ។ ន​. សេចក្តី សុខ​, ការគួរ​, លាភ​, ការរស់នៅ​… ។ ខ្មែរ​ច្រើន​សំដៅ​សេចក្តី​ថា “​សំណាង​, ព្រេងសំណាង​” ៖ មានភ័ព្វ​, ឥត​ភ័ព្វ ។ បុណ្យ​ភ័ព្វ បុណ្យ​សំណាង ។ ភ័ព្វព្រេង សំណាង​ពី​ព្រេងនាយ ។ ព​. ផ្ទ​. អភ័ព្វ ឬ អភ័ព្យ ។
​ ​
​ភារៈ សំ​. បា​. ( ន​. ) (​ភារ​) ទម្ងន់​, របស់​ធ្ងន់​, បន្ទុក​, គ្រឿង​ផ្ទុក​, កិច្ចការ​ធ្ងន់់ កិច្ចការ​រវល់​៖ ទទួលភារៈ គឺ​ទទួលបន្ទុក​, ទទួល​កិច្ចការ​ធ្ងន់​, នាំ ភារៈ​ទៅ គឺ​នាំ​គ្រឿង​ផ្ទុក គ្រឿង​ដឹកនាំ ទៅ​, ជា​ភារៈ​លើ​ខ្លួន គឺ​ទទួល​រ៉ាប់រង​លើ ខ្លួន ។ ភារកិច្ច (–​រៈ​កិ​ច​) កិច្ច​ជា​ភារៈ ។​
​ ​
​ភវតណ្ហា ភៈវៈតន់ហា បា​., សំ​. ( ន​. ) (​ភ​វ + ត​ឫ​ម្ណា​) ចំណង់​, តម្រេក​, សម្រេក ក្នុង​ភព គឺ​សេចក្តី​ចង់ កើត​ចង់​មាន​ក្នុង​ភព (​ម​. ព​. ភព និង តណ្ហា ផង​) ។
​ ​
​ភារ ( ប​. ) ពាក្យ​សម្រាប់ និយាយ​ផ្សំ​នឹង​ពាក្យ ភ័ស្តុ ថា​៖ ភ័ស្តុភារ វត្ថុ​ជា​អាករ​, តង្វាយ​, ជំនូន ។ ភ័ស្តុភារ បណ្ណាការ អាករ​ជា​ជំនូន​ផ្សេងៗ ដែល គេ​ផ្ញើមក​ជូន​ឬ​ដែល​គេ​យកមក​ឱ្យ ។
​ ​
​ភរ ( កិ​. ) ពោល​ពាក្យ​មិន​ពិត​, កុហក ។ គុ​. ឬ កិ​. វិ​. ដែល​មិន​ពិត​, កុហក​៖ មនុស្ស​ភរ​, សម្តី​ភរ​, និយាយ ភរ ។ ភរភាយ ភរ​រហាច​រហ​តាមតែ រួចពីមាត់ ។ ភរភូត ឬ ភូតភរ ភរ ទាំងស្រុង​, ដែល​សុទ្ធតែ​ភរ ។ (​ព​. កា​.): មនុស្ស​មេ​ភរ ចេះតែ​កម្ទរ ភរ​ឱ្យគេ​ស្តាប់ ភរ​ទៅ​ភរ​ទៅ ត្រូវ​លង់​ចំណាប់ អ្នកផង​គេ​ចាប់​ថ្នាក់​ព្រោះតែ​ភរ ៕
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​