​ភូមិ​ចំនួន​ពីរ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​អនុវត្ត​ផែនការ​ភូមិ​ឃុំ​សង្កាត់​គ្មាន​គ្រឿងញៀន​

213
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រតិភូប្រទេស​ទាំងពីរ​,​ប្រតិភូ​កម្ពុជា​-​ថៃ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ចុះ​ទស្សនាការ​អនុវត្ត​ផែនការ​ភូមិ​ឃុំ​/​សង្កាត់​«​ស​»​គ្មាន​គ្រឿងញៀន​ដែល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត​នៅ​ភូមិ​ចំនួន​ពីរ​របស់​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ​គឺ​ភូមិ​ឈើទាល​គង​និង​ភូមិ​អានសេះ​នៃ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ដឹកនាំ​ប្រតិភូ​កម្ពុជា​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក​នាក់​យុ​ទ្ធា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​ប្រតិភូ​ថៃ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ​ស៊ូ​រី​យ៉ា​ស៊ី​ង​ហា​កា​ម៉ូ​ល​(SuriyaSinghakamol) អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​។​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​បាន​ស្វាគមន៍​ដល់​ប្រតិភូ​ទាំងអស់​និង​បញ្ជាក់ថា​ខេត្តព្រះវិហារ​មិនមែនជា​ខេត្ត​ផលិត​គ្រឿងញៀន​ទេ​តែ​រងគ្រោះ​ពី​ការប្រើ​បំពាន​គ្រឿងញៀន​។​

​លោក​មេភូមិ​ឈើទាល​គង​និង​មេភូមិ​អានសេះ​បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​ភូមិ​ឃុំ​/​សង្កាត់​«​ស​»​គ្មាន​គ្រឿងញៀន​។​ដោយបាន​ណែនាំ​ទាក់ទាញ​យុវជន​ឲ្យ​ខិតខំ​រៀនសូត្រ​លេង​កីឡា​ជួយ​ធ្វើការ​ឪពុកម្តាយ​ប្រកបមុខរបរ​សិប្បកម្ម​កសិកម្ម​។​ចិញ្ចឹមសត្វ​និង​ចូល​រូ​ម​ការងារ​សង្គម​ផ្សេងៗ​រាយការណ៍​ពី​ករណី​មាន​អំពើហិង្សា​និង​ការសង្ស័យ​ពី​ការប្រព្រឹត្ត​បទល្មើស​។​

​លោក​ឧត្ដមសេនីយ៍ឯក​នាក់​យុ​ទ្ធា​បាន​លើក​ពី​គោលបំណង​នៃ​ការបង្កើត​ផែនការ​ភូមិ​ឃុំ​/​សង្កាត់​«​ស​»​គ្មាន​គ្រឿងញៀន​ថា​ជា​យន្តការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅ​ថ្នាក់មូលដ្ឋាន​ឱ្យមាន​សមត្ថភាព​ម្ចាស់កា​រ​ដោយ​ខ្លន​ឯង​។​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​កាត់បន្ថយ​បាន​នូវ​អំពើហិង្សា​និង​បទល្មើស​ផ្សេងៗ បង្កើតបាន​នូវ​ភាពសុខដុមរមនា​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

​ក្នុងឱកាស​នោះដែរ​ឧ​ត្ត​ម​សេនីយ៍​ទោ​ស៊ូ​រី​យ៉ា​ស៊ី​ង​ហា​កា​ម៉ូ​ល​បាន​កោតសរសើរ​ហើយ​បន្ត​គាំទ្រ​ការអនុវត្ត​ផែនការ​របស់​ភូមិ​ទាំងពីរ​ហើយនឹង​ផ្តល់​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​បទពិសោធន៍​និង​សុំឱ្យ​ភូមិ​ទាំងពីរ​បន្ត​ជួបប្រជុំ​ធ្វើការ​ជាមួយគ្នា​ឱ្យបាន​ញឹកញាប់​។​

​សូមបញ្ជាក់ថា​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​កែ​គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា​បាន​ដាក់ឱ្យអនុវត្ត​នូវ​ផែនការ​ភូមិ​ឃុំ​/​សង្កាត់​«​ស​»​គ្មាន​គ្រឿងញៀន​នៅ​ភូមិ​ចំនួន​៥​របស់​កម្ពុជា​រួមមាន​៣​ភូមិ​។​គឺ​ភូមិ​ឈើទាល​គង​អានសេះ​និង​កំពង់​ស្រឡៅ​១​នៅ​ខេត្តព្រះវិហារ​និង​២​ភូមិ​គឺ​ភូមិ​លើ​ខាំ​ផាន់​នៅ​ខេត្តស្ទឹងត្រែង​។​នឹង​បន្ត​ពង្រីក​ដល់​ភូមិ​ជាច្រើន​ទៀត​ដើម្បី​ប្រមូល​គ្រប់​សមាសភាព​ក្នុង​សហគមន៍​ចូលរួម​ទាំងអស់គ្នា​បង្កា​រ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ក្នុង​សហគមន៍​ក៏ដូចជា​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​។​

​បន្ទាប់មក​មាន​ពិធី​ប្រគល់​ទទួល​ឯកសារ​ផ្សព្វផ្សាយ​សម្ភារៈ​កីឡា​មាន​បាល់ទះ​សីដក់​និង​ហូប​នូវ​នំ​ញ្ចុ​ក​មិត្តភាព​សាមគ្គីភាព​តេ​ជោ​សន្តិភាព​យ៉ាង​សប្បាយរីករាយ​ស្និទ្ធស្នាល​៕S/​

#