​ភូមិ​មួយ​នៅ​ស្រុក​អូរជ្រៅ​ក៏​សុំ​មន្ត្រី​ចុះ​ចែក​ទឹក​ដែរ

374
ចែករម្លែក
  • 26
    Shares

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ភូមិ​មួយ​នៅ​ស្រុក​អូរជ្រៅ​ក៏​សុំ​មន្ត្រី​ចុះ​ចែក​ទឹក​ដែរ​។​ហេតុនេះ​ទើប​ថ្នាក់ដឹកនាំ​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​ខេត្ត​ដែលជា​មន្ត្រី​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​សូ​ភី​ស្រុក​អូរជ្រៅ​បាន​ចុះ​ដឹក​និង​ចែក​ទឹក​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ក្លិន​ទា​ឃុំ​សូ​ភី​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៩ ។​

​ម​ន្រី្ត​បានស្នើ​សុំ​ថា​សូម​បងប្អូន​រក្សា​សន្សំសំចៃ​និង​អនាម័យ​ទឹក​ឲ្យ​បានល្អ​។​យោង​មន្ត្រីឃុំ​និង​ភូមិ​ឱ្យដឹងថា : នៅតាម​ផ្ទះ​ខ្លះ​នៃ​ពលរដ្ឋ​នៅ​ភូមិ​បង្កើត​ថ្មី​នេះ មួយចំនួន​មិនទាន់មាន​ស្រះ អណ្តូងទឹក ហើយ​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​ទើបត្រូវ​ការដឹក​ទឹក​ចែកជា​លើកដំបូង​នា​ពាក់កណ្តាល​រដូវប្រាំង​ក្តៅ​ហួតហែង​នេះ ៕S/