ដោយៈសុផល/ភ្នំពេញៈក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZនិងក្រុមបាល់ទាត់Manchester Cityបានប្រកាសរួមគ្នាជាផ្លូវការនូវកិច្ចសហការជាដៃគូពាណិជ្ជកម្មក្នុងគោលបំណងរួមគ្នាតែមួយ។នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅផ្សារទំនើប NOROMALLកាលពីរសៀលថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
លោកលាងពៅ(ភីតធើរ)អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីសដែលជាក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា៖ « កិច្ចសហការជាដៃគូ ពាណិជ្ជកម្មជាមួយក្រុមបាល់ទាត់ ManchesterCityដែលជាក្រុមបាល់ទាត់កំពូលប្រចាំចក្រភពអង់គ្លេសថ្ងៃនេះ។គឺជាសមិទ្ធផលនៃភាពជោគជ័យថ្មីមួយទៀតសម្រាប់ផលិតផលភេសជ្ជៈប៉ូវកម្លាំងវើកWURKZរបស់យើងបន្ថែមទៅលើភាពជោគជ័យដែលក្រុមហ៊ុន ដណ្តើមបាននូវចំណែកទីផ្សារមួយយ៉ាងច្រើន ដូចការរំពឹងទុកសម្រាប់ឆ្នាំ ២០១៩ នេះ»។
លោកបានបន្តថាកិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងដ៏មានសារៈប្រយោជន៍រួមមួយក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាជាពិសេសសម្រាប់កុមារក្រោមអាយុ១៦ឆ្នាំនៅតាមសហគមន៍តែម្តងគឺតាមរយៈវគ្គបង្ហាត់បង្ហាញខ្លីផ្ទាល់ពីគ្រូបង្វឹកផ្ទាល់ក្រុម Manchester City នៅពេលខាងមុខនេះ។
លោកបានបញ្ជាក់បន្ថែមថា យើងក៏កំពុងតែពិចារណាទៅលើរង្វាន់បន្ថែមសម្រាប់អ្នកនិយមពិសា ភេសជ្ជៈប៉ូវកម្លាំងវើកផងដែរគឺឱកាសឈ្នះបានរង្វាន់ទៅទស្សនកិច្ចចក្រភពអង់គ្លេសនិងទស្សនាផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុម Manchester City ក្នុងពានរង្វាន់ English Premiere League ប្រចាំឆ្នាំ។
លោកអគ្គនាយកក៏បានណែនាំឱ្យស្គាល់ផងដែរនូវឯកអគ្គរដ្ឋទូតសុឆន្ទៈទាំង៤នាក់ដំបូងគេបង្អស់របស់ ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ គឺកីឡាករខ្សែរប្រយុទ្ធក្រុម Manchester City គឺលោក Gabriel Jesus, លោកRaheemSterlingនិងកីឡាករខ្សែរបំរើប្រយុទ្ធលោកRiyadMahrezរួមជាមួយនឹងកីឡាជម្រើសជាតិបាល់ទាត់កម្ពុជាមួយរូបគឺលោក ធារី ចន្ថាប៊ីន។
ចំណែកឯអ្នកតំណាងពីក្រុមបាល់ទាត់ Manchester City គឺលោក Stephan Cieplik អគ្គនាយករង និង ជានាយកគ្របគ្រងកិច្ចសហប្រត្តិបត្តិការបាល់ទាត់ប្រចាំអាស៊ីប៉ាស៊ីហ្វិក ក៏បានមានប្រសាសន៍ថា “តាមរយៈការវាយតម្លៃទាំងទៅលើទាំងកេរ្តិ៍ឈ្មោះគុណភាពនិងប្រភេទភេស្ជៈនេះបូករួមជាមួយការគាំទ្រដ៏ច្រើនពីពលរដ្ឋកម្ពុជាចំពោះភេស្ជៈប៉ូវកម្លាំងវើកយើងអាចសន្មត់បានថាជាផលិតផលដែលសាកសមបំផុតក្នុងកិច្ចសហការជាមួយក្រុមបាល់ទាត់របស់យើង។ដើម្បីសម្រេចគោលបំណងរួមក្នុងការចូលរួមចំនែកបង្កើនសមត្ថភាពដល់កុមារក្រោមអាយុ១៦ឆ្នាំនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជាលើវិស័យបាល់ទាត់” ។
លោកបន្តទៀតថា“ក្នុងភាពជាដៃគូរនេះយើងនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីនាំមកនូវមោទនភាពដល់អ្នកគាំទ្ររបស់យើងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាអតិថិជនដែលនិយមពិសាភេស្ជៈប៉ូវកម្លាំងវើកផងដែរតាមរយៈការប្រឹងប្រែងការពារតំណែងជើងឯក២រដូវកាលជាប់គ្នារបស់យើងនៅក្នុងការប្រកួតពាន English Premiere League ប្រចាំឆ្នាំ”៕S/