​ភ្ញាក់ផ្អើល​គ្រូទាយ​ខ្មែរ​អ៊ីស្លាម​ម្នាក់​រង​ការចោទប្រកាន់​ចេះ​ដាក់​អំពើ​លើស​ម្តេច​តេ​ជោ​

688
ចែករម្លែក
  • 1.2K
    Shares

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook)​និង​យូ​ធូប​(Youtube)​មាន​ភ្ញាក់ផ្អើល​ចំពោះ​សារព័ត៌មាន​មួយ​ចុះផ្សាយ​អ្នក​គ្រូទាយ​ខ្មែរ​អ៊ីស្លាម​ម្នាក់​ហ៊ាន​ដាក់​អំពើ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ឱ្យ​គាំងបេះដូង​ស្លាប់​។

​ក្រោយ​មានការ​ចុះផ្សាយ​បែបនេះ​ក្រុម​បណ្តាញសារព័ត៌មាន​សង្គម​នៃ​កាសែត​រស្មី​កម្ពុជា​បាន​ចុះ​ទៅដល់​គេហដ្ឋាន​ផ្ទះ​អ្នក​គ្រូទាយ​ខ្មែរ​អ៊ីស្លាម​”​ឈ្មោះ​ហ៊ឹម​ណាវី​”​នៅក្នុង​តំបន់​គីឡូម៉ែត្រ​លេខ​៩​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​ដើម្បី​ជួប​ផ្ទាល់​និង​ស៊ើបសួរ​ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​អ្នកជិតខាង​។​

អ្នកគ្រូ​ទាយ​ហ៊ឹម​ណាវី​បាន​ប្រតិកម្ម​ថា​”​ខ្ញុំ​សូម​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ដាច់ខាត​ពីព្រោះ​ខ្ញុំ​មិនចេះ​ធ្វើ​រឿង​បែបនេះ​ទេ​”​។ មាន​មនុស្ស​ជាច្រើន​ស្គាល់​ខ្ញុំ​ណាស់ បើ​មិន​ជឿ​សួរ​តែ​អ្នកសុំទាន ឬ អ្នក​ជិត​ហ្នឹង មេភូមិ​ទៅ​។ ខ្ញុំ​សូម្បីតែ​សម្លាប់សត្វ​មិន​ហ៊ាន​ផង គេ​ឱ្យ​ពង​ទា​កូន មិន​តាំង​ហ៊ាន​ស្ងោ​ហូប​។ រឿង​អី​ខ្ញុំ​ចេះ​ទៅដល់​ថ្នាក់​នឹកនា​ដាក់​អំពើ​សម្លាប់​សម្តេច​តេ​ជោ​នោះ​។ “​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​”​។​

​អ្នក​គ្រូទាយ​ខ្មែរ​អ៊ីស្លាម​ដែល​ល្បី​ឮសូរ​ថា​ធ្លាប់​ទាយ​ឱ្យ​តារា​ស្រីៗ​ជាច្រើន​មក​នោះ បាន​បញ្ជាក់ថា បើ​មិន​ជឿ និង​ចោទប្រកាន់​លើ​លោកស្រី​ចេះ​អំពើ​ធ្មប់​ចេះ​អំពើ​អាប​នោះ សូម​តទល់​ជាមួយគ្នា​។ លោកស្រី​មិនដែល​នឹកនា ទៅ​ចង់​ព្យាបាទ​ឬ​ចង់បាន​ជីវិត​សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​។

លោកស្រី​មានតែ​លើក​សំពះ​អគុណ​ដែល​សម្តេច​តេ​ជោ​ធ្វើឱ្យ​ខ្មែរ​អ៊ីស្លាម​ទាំងអស់​រស់រាន​សុខ​សប្បាយ​មានមុខ​របប​មានការ​ងារ​ធ្វើ​និង​កូនចៅ​បាន​រៀនសូត្រ​។​ដូច្នេះ​លោកស្រី​សូម​លើក​សំពះ​អំពាវនាវ​ដល់​អាជ្ញាធរ​រាជរដ្ឋាភិបាល​និង​ជាពិសេស​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ជួយ​រក​យុត្តិធម៌​ចំពោះ​ការចុះផ្សាយ​ប្រមាថ​ដល់​អាយុជីវិត​របស់​សម្តេច​។

​តាម​ការ​សួរ​ពី​ភ្នាក់ងារ​ចុះ​ផ្ទាល់​ឱ្យដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រួមទាំង​លោក​មេភូមិ​ន​ផងដែរ​បាន លើកគ្នា មក​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា​ព័ត៌មាន​ដែល​ចុះផ្សាយ​ខាងលើ​នោះ​មិនជា​ការពិត​ឡើយ ។

លោកស្រី ហ៊ឹម ណាវី គ្រាន់តែ​គ្រូទាយ​ធម្មតា​ប៉ុណ្ណោះ ដោយសារ​តែមាន​ជឿ​លើ​លោកស្រី​ច្រើន​។ លោកស្រី​ជា​គ្រូទាយ​ខ្មែរ​អ៊ីស្លាម​ដែល​ប្រជាជន​នៅ​ទីនោះ​ស្រឡាញ់​និង​គោរព​។​ព្រោះ​លោកស្រី​ជាម​នុស្ស​ល្អ​រកលុយ​កាក​បានមក​ជួយ​ចិញ្ចឹម​ក្មេង​ក្រីក្រ​ជាច្រើន​ដែល​ក្បែរ​ជិតខាង​។​ជាពិសេស​ឧស្សាហ៍​ទាន​ចែកជូន​អ្នក​អត់ អ្នកសុំទាន និង ដើរ​ធ្វើបុណ្យ​រហូត​។​

​សូមបញ្ជាក់ថា តាម​ការផ្សាយ​របស់​សារព័ត៌មាន “CMD NEWS” បានដាក់​គ្រប​មុខ​រូបថត​របស់​អ្នកគ្រូ ហ៊ឹម ណាវី សម្តេច​តេ​ជោ និង​មាន​រូប​សត្វ​ឃ្មុំ ដោយ​សរសេរថា “​គ្រូធ្មប់​ម្នាក់​ហ៊ាន​មែន​ប្រកាស​ដាក់​អំពើ ហ៊ុន សែន ឱ្យ​គាំងបេះដូង ពិតជា​សាហាវ​មែន​! សូម​ស្តាប់​” ប៉ុន្តែ​ដល់​ចុច​ស្តាប់​វិញ ចេញ​សំឡេង​ប្រុស និង និយាយ​ស្តាប់​មិន​យល់​សាច់រឿង​ឡើយ​៕S/​

#