​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជាង​២០០​នាក់​បានមក​ទស្សនា​ក​ម្ពុ​ជា​តាម​នាវា​

1420
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ ប្រកបដោយ​សុ​វត្តិភាព​ក្នុង​ដំណើរ​ដឹក​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​មក​ទស្សនា​ប្រទេស​កម្ពុជា​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​១១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​នាវា​នេះ​មាន​អ្នក​ទេសចរណ៍​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២២៣​នាក់​។​មាន​នាវិក​អ្នកបម្រើ​ការ​លើ​នាវា​ចំនួន​២៨៣​នាក់​មានដំណើរ​ទេសច​រណ៍​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​និង​ចាកចេញ​បន្តទៅ​ប្រទេស​វៀតណាម​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​៕S/​

​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជាង​២០០​នាក់​បានមក​ទស្សនា​ក​ម្ពុ​ជា​តាម​នាវា​