​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង​ពីរពាន់​នាក់​បានមក​ដល់​ក្រុងព្រះសីហនុ​

1281
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​នាវា​ទេសចរ​ដឹក​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជាង​ពីរពាន់​នាក់​ចូលមក​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧​តុលា​២០១៨​។​

នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​នេះ​ដែល​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​មិញ​បាន​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ​ហើយ ឆ្ពោះទៅកាន់​កំពង់ផែ Laem Chabang ប្រទេស​ថៃ ។

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​ឱ្យដឹងថា នាវា​ទេសចរណ៍​នេះ ឈ្មោះ NorwegianJewel​មានដំណើរ​មកពី​កំពង់ផែ​PhuMy​ប្រទេស​វៀតណាម​មុន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ។ នាវា​ទេសចរណ៍​នេះ​មាន​អ្នកដំណើរ​ចំនួន ២.៣១៣ នាក់ ស្រី ១.២៨៤ នាក់ និង​នាវិក​ចំនួន ១.០៦៤ នាក់ ស្រី ២៥៨ នាក់​៕S/​

​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង​ពីរពាន់​នាក់​បានមក​ដល់​ក្រុងព្រះសីហនុ​
​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង​ពីរពាន់​នាក់​បានមក​ដល់​ក្រុងព្រះសីហនុ​