​ភ្ញៀវទេសចរ​ជិត​២.០០០​នាក់​បានមក​ទស្សនៈកិច្ច​នៅ​កម្ពុជា​តាម​នាវា​ទេសចរណ៍​

650
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ទៀត​បាន​ចូល​ចត​កំពង់ផែ​អន្តរជាតិ​សមុទ្រ​ខេត្ត​ព្រះសីហនុ ប្រកបដោយ​សុ​វត្តិភាព កាលពី​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​២៨​ខែធ្នូ​ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​សមុទ្រ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នាវា​នេះ ដឹក​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​មក​ទស្សនា​ក្រុងព្រះសីហនុ​រយៈពេល​មួយថ្ងៃ និង​បន្តរ​ចាក​ចេញទៅ ប្រទេសជិតខាង​ទៀត​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ​។​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​ឱ្យដឹងថា​នាវា​នេះ​មាន​អ្នក​ទេសចរណ៍​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៩៥៧​នាក់​នាក់​។​

​មាន​នាវិក​អ្នកបម្រើ​ការ​លើ​នាវា​ចំនួន​៧៧៨​នាក់​ហើយ​នាវា​នេះ​នឹង​ចាកចេញ​ទៅវិញ​នៅវេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃ​ដដែល​។​សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​២៧​ខែធ្នូ​ឆ្នាំ​២០១៨​ក៏មាន​នាវា​ទេសចរណ៍​បរទេស​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​ដែលជា​ដំណើរ​នាំ​ភ្ញៀវទេសច​រណ៍បរ​ទេសច​ម្រុះ​ជាតិ​សាសន៍​មក​ទស្សនា​ប្រទេស​កម្ពុជា​ក៏ដូចជា​ក្រុងព្រះសីហនុ​ជា​បន្តបន្ទាប់​៕S/​