​ភ្ញៀវទេសចរ​ណ៏​មក​កម្សាន្ត​ក្នុង​ខេត្តកំពង់ស្ពឺ​ថ្ងៃបុណ្យ​អុំទូក​មាន​ប្រមាណ​១២​ម៉ឺន​នាក់​

230
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ព្រះ​រាជ្យ​ពិធីបុណ្យ​អុំទូក​អកអំបុក​បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ​រយៈពេល​បី​ថ្ងៃ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ប្រមាណ​១២​ម៉ឺន​នាក់មក​កម្សាន្ត​។​

​លោក​សៅ​សារ៉ន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​ព្រះ​រាជ្យ​ពិធីបុណ្យ​អុំទូក​អកអំបុក​បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ​រយៈពេល​បី​ថ្ងៃ​ខេត្តកំពង់ស្ពឺ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចំនួន​១២.៤៣៤០​នាក់​ដែល​បានមក​កម្សាន្ត​តំបន់​ទេសចរណ៍ ៧ កន្លែង​។​មានដូចជា​១,​តំបន់​ទឹកធ្លាក់​ចំបក់ ២,​ទឹកធ្លាក់​ភ្នំ​ជ្រាវ ៣,​រមណីយដ្ឋាន​គីរីរម្យ ៤,​រមណីយដ្ឋាន​អំពែ​ភ្នំ ៥,​សួនច្បារ​សម្តេច​សង្ឃ​ជួន​ណាត ៦,​វត្ត​ត្រពាំង​គង ៧,​អន្លុង​ជ្រៃ​។​

​លោក​បាន​បន្តថា​រយៈពេល​បី​ថ្ងៃ​សម្រាប់​ឆ្នាំ​២០១៩​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​ចំនួន​១២.៤៣៤០​ស្មើ​និង​៣៣.២១​ភាគរយ​បើ​ធៀប​ទៅ​និង​ឆ្នាំ​២០១៨​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​ត្រឹមតែ​៩.៥៦៦៧​នាក់​ស្មើ​និង​២១.៥​ភាគរយ​។​សម្រាប់​ភ្ញៀវ​អន្តរជាតិ​មក​កម្សាន្ត​មណ្ឌល​រមណីយដ្ឋាន​នាៗ​ក្នុង​ខេត្តកំពង់ស្ពឺ​មាន​ចំនួន​៤.៣៤០​នាក់​ស្មើ​និង​២,២២​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​។​បើ​ធៀប​ទៅ​និង​ឆ្នាំ​២០១៨​ដែលមាន​រយៈពេល​បី​ថ្ងៃ​ដូចគ្នា​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ត្រឹម​២.៧៩០​នាក់​ស្មើ​និង​១៩.១២​ភាគរយ​។​

​លោក​បាន​បន្ថែមថា​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​ក្នុង​បុណ្យអុំទូក​ឆ្នាំនេះ​ភាគច្រើន​មកពី​បណ្តាល​ខេត្ត​ដែលមាន​ព្រុំប្រទល់​ជាប់​គ្នា​រួមមាន​ខេត្តកណ្តាល​ខេត្តតាកែវ​ខេត្តកំពង់ឆ្នាំង​ខេត្ត​ព្រះសីហនុ​ខេត្តកំពត​និង​ខេត្តកោះកុង​។​លោក​វ៉ី​សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍ថា​ក្នុង​បុណ្យអុំទូក​លោក​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ជាច្រើន​ម៉ឺន​នាក់​៕S/