​ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ​២០១៧​មាន​ជាង​៦១​ម៉ឺន​នាក់​

291

(​បាត់ដំបង​)៖​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​ខេត្តបាត់ដំបង​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលមក​ទស្សនា​ចំនួន​៦១៨.១៣៩​នាក់​​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​មានការ​កើនឡើង​ជាង​១៣​ភាគរយ​នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្ត​។​

​លោក​អ៊ុច​អ៊ុំ​ភី​នី​ហ្សា​រ៉ា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា​នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ​ខេត្តបាត់ដំបង​បានទទួល​ភ្ញៀវទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ចំនួន​៦១៨.១៣៩​នាក់​មានការ​កើនឡើង​ជាង​១៣​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​។​ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​៥១៩.៨៣៥​នាក់​។

ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​៩៨.៣០៤​នាក់​។​ក្នុង​ឆ្នាំ​២០១៦​មាន​ភ្ញៀវ​សរុប​៦០៩.៨៥០​នា​កើ​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៥១៣.៣៩០​នាក់​។​ភ្ញៀវ​បារាំង​ឈរ​លេខ​រៀង​ទី​១ ភ្ញៀវ​អាមេរិក​លេខ​២ ភ្ញៀវ​ថៃ​លេខ​៣ ភ្ញៀវ​ចិន​លេខ​៤ ភ្ញៀវ​អង់គ្លេស​លេខ​៥ ភ្ញៀវ​វៀតណាម​លេខ​៦ ភ្ញៀវ​កូរ៉េខាងត្បូង​លេខ​៧​ភ្ញៀវ​អូស្ត្រាលី​លេខ​៨ ភ្ញៀវ​អាល្លឺម៉ង់​លេខ​៩​និង​ភ្ញៀវ​កាណាដា​លេខ​១០៕S/​ដោយៈ​ប៊ុន​ណាត ។​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​) ​ ​

​រូប​ថ​តៈ​ជនបរទេស​មក​ទស្សនា​ខេត្ត ក្រុង​បាត់ដំបង ផ្សារ​រាត្រី​ថ្មី កន្លែង​សួន​កុមារ

(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​ ​ ​