​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស​២​នាក់​ប្តី​ប្រពន្ធ​អរគុណ​ចំពោះ​ប៉ូលិស​ខេត្ត​ព្រះសីហនុ

136
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ករណី​ភ្ញៀវ​ទេសចរណ៍​បរទេស​ស​ញ្ជា​តិ​អង់គ្លេស​ពីរ​នាក់​ប្តី​ប្រពន្ធ​មក​តាម​កប៉ាល់​ទេសចរណ៍​ដែល​វង្វេង​បែក​ពី​ក្រុម​អ្នក​ទេសចរណ៍​ដូចគ្នា​ពេល​ដើរលេង​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ​។​

​ភ្ញៀវ​បរទេស​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​រកឃើញ​និង​បាន​ជូន​ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅកាន់​កប៉ាល់​ដែល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ​ដោយ​សុវត្ថិភាព​កាលពី​ល្ងាច​ថ្ងៃ​២៥​មករា​២០២០​។​ក្រោយ​មកដល់​គោលដៅ​វិញ​អ្នក​ទេសចរណ៍​ទាំងពីរ​នាក់​បាន​ថ្លែងអំណរគុណ​ចំពោះ​កម្លាំង​នគរបាល​ដែលមាន​សេចក្តីថ្លៃថ្នូរ​ជួយ​ទុក​ធុរៈ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បានល្អ​ប្រសើរ​។​

​សូមបញ្ជាក់ថា​កប៉ាល់​ទេសចរណ៍​នេះ​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​សមុទ្រ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២០​នឹង​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃខែ​ដដែល​៕S/​