​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយសង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​

1213

ដោយៈបាយ័ន/​សៀមរាបៈរបាយការណ៍​សកម្មភាព​ការងារ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​​​ជាតិ​អប្សរា​ប្រចាំ​ខែសីហា ឆ្នាំ​២០១៨ បង្ហាញថា ក្រុមការងារ​ជួ​យស​ង្រោះ​ភ្ញៀវទេសចរ​ដែល​រងរបួស​ដោយ រអិល​ឬ​ជំពប់ជើង ដួល គ្រិច ថ្លោះ​ដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វ​ស្វា​ខាំ និង​ពុល​អាហារ​ជាដើម​បាន​១៩​ករណី​។ បញ្ហា​ទាំងនេះ​កើតឡើង​ដោយសារ​ភ្ញៀវ​ខ្លះ​មានការ​ធ្វេសប្រហែស និង​មិន​គោរព​តាម​ការ​ណែនាំ ឬ​ផ្លាកសញ្ញា​ហាមឃាត់ និង​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​។

​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយសង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវទេសចរ​

បញ្ហា​ទាំងនេះ​ត្រូវបាន​ភ្នាក់ងារទេសចរណ៍​ដែលមាន​ជំនាញ​សង្គ្រោះ​បឋម​និង​មាន​បរិក្ខារ​សង្គ្រោះ​បឋម​នៅជាប់​ខ្លួន​ជួយសង្គ្រោះ​បឋម​ទាន់ពេលវេលា​នៅ​កន្លែងកើតហេតុ​ក្នុងករណី​ស្រាលៗ​និង​សហការ​ជាមួយ​នគរបាល​ទេសចរ និង​នគរបាល​ការពារ​បេតិកភណ្ឌ បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុងរ​កណីរ​បួស​ធ្ងន់ធ្ង​រ​។​

ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏បាន​រើស​របស់របរ​ភ្ញៀវ​ដែល​ភ្លេច​ឬ​ជ្រុះ​នៅតាម​ប្រាសាទ​ចំនួន​៣៤​ករណី​និង​បាន​រកឃើញ​៣១​ករណី​រួមមាន​៖ ទូរ​ស័ព្ទ​ដៃ អាយ​ផេ​ត កាបូបស្ពាយ កាបូប​យួរដៃ កាបូប​លុយ កាត​វី​សារ និង​ម៉ាស៊ីន​ថត​ជាដើម ហើយ​បាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​វិញ​។ ឯ​របស់​ខ្លះទៀត ដែល​ភ្ញៀវ​មិនបាន​មករក​ភ្លាមៗ ក្រុមការងារ​បានប្រគល់​ឱ្យ​នគរបាល​ទេសចរណ៍​រក្សាទុក រងចាំ​ម្ចាស់​ដើម​មក​ទាក់ទង​យក​។

គួរ​បញ្ជាក់ថា​សកម្មភាព​ទាំងអស់នេះ​ទទួលបាន​នូវ​ការថ្លែងអំណរគុណ​និង​ការកោតសរសើរ​យ៉ាង​ក​ក់​ក្តៅ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ព្រមទាំង​បានបង្ហាញ​នូវ​ក្តី​ស្រលាញ់​និង​ទំនុកចិត្ត​ខ្ពស់​មកលើ​ភ្នាក់ងារ​ទេសចរណ៍​៕សរន

​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយសង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវទេសចរ​