​ភ្នំពេញ​ពេលនេះ​អគារ​កម្ពស់​ពី​៤០​ជាន់​ឡើងទៅ​មាន​​២៦,​និង​មាន​បុរី​​២១៨

211
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​កាលពី​ថ្ងៃទី​១៤​វិច្ឆិកា​ឆ្នាំ​២០១៩​កន្លងទៅនេះ​ថា​រាជធានី​ភ្នំពេញ​នាបច្ចុប្បន្ន​នេះ​អគារ​មាន​កម្ពស់​ពី​៤០​ជាន់​ឡើងទៅ​មាន​ចំនួន​២៦​អគារ​និង​មាន​បុរី​ចំនួន​២១៨​បុរី​។​

​លោក​ឃួ​ង​ស្រេង​បាន​បញ្ជាក់ទៀតថា​បច្ចុប្បន្ន​នេះ​រាជធានី​ភ្នំពេញ​យើង​មាន​អគារ​ខ្ពស់ៗ​ច្រើន​។​ក្នុងនោះ​រួមមាន​អគារ​ដែលមាន​កម្ពស់​៥​ជាន់​ទៅ​៩​ជាន់​មាន​ចំនួន​៧១៦​អគារ​។​កម្ពស់​១០​ជាន់​ទៅ​១៩​ជាន់​មាន​ចំនួន​៣៥០​អគារ​កម្ពស់​២០​ទៅ​២៩​ជាន​មាន​ចំនួន​៨២​អគារ​កម្ពស់​ពី​៣០​ជាន់​ទៅ​៣៩​ជាន់​មាន​ចំនួន​៤០​អគារ​។​មាន​កម្ពស់​ពី​៤០​ជាន់​ឡើងទៅ​មាន​ចំនួន​២៦​អគារ​និង​មាន​បុរី​ចំនួន​២១៨​បុរី​នេះ​ជាការ​រីកចម្រើន​លើ​វិស័យ​នគរូបណីយកម្ម ។

​លោក​អភិបាល​បន្តថា​ទន្ទឹមនឹង​ការឱ្យ​រីកចម្រើន​លើ​វិស័យ​តែ​រាជធានី​ភ្នំពេញ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ដូចជា​បញ្ហា​ប្រឈម​ទៅលើ​បញ្ហា​បរិស្ថាន​ការកកស្ទះ​ចរាចរ​និង​កាកសំណល់​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​បញ្ហា​ប្រឈម​ទាំងនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើការ​ដោះស្រាយ​ផងដែរ​។​

លោក​ឃួ​ង​ស្រេង​បានបញ្ជាក់​ផងដែរ​ថា​ពាក់ព័ន្ធ​នឹង​នគរូបនីយកម្ម​នេះរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​បានធ្វើការ​ប្រទានកម្ម​ដី​ជូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​៕S/​