​ភ្លក់​ស្រាក្រហម​របស់​បារាំង​និង​អា​ហ្ស​ង់​ទីន​ជាមួយ​ម្ហូប​ពិសេស​របស់​ភោជនីយដ្ឋាន​សេ​វីន​ស៊ី​

990
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្រាក្រហម​របស់​ប្រទេស​បារាំង​និង​អា​ហ្ស​ង់​ទីន​ដ៏​ល្បីឈ្មោះ​បាន​ត្រូវគេ​បម្រើ​ទៅដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​អញ្ជើញ​ជាពិសេស​ដើម្បី​បាន​ភ្លក់​រសជាតិ​ជាមួយ​ម្ហូប​បែប​ឆ្នៃប្រឌិត​របស់​កំពូល​ចុងភៅ​របស់​ភោជនីយដ្ឋាន​សិ​វិ​ន​ស៊ី​។​

​ភោជនីយដ្ឋាន​សេ​វីន​ស៊ី​និង​ក្រុមហ៊ុនស្រា​CELLLIERD’ASIE​កាលពី​ល្ងាច​ថ្ងៃទី​០៥​ខែកក្កដា​ឆ្នាំ​២០១៩​បានរៀបចំ​កម្ម​វី​ធី​មួយ​ដែលមាន​ឈ្មោះថា​Wineparingdinner​ដែល​កម្ម​វី​ធី​នេះ​ចង់បង្ហាញ​ពីមុខ​ម្ហូប​ថ្មី​ជាមួយនិង​ស្រា​ទំពាំងបាយជូរ ដែលមាន​ឈ្មោះ Chateau Clarke, Listrac-Medoc ; Chateau Malmaison, Moulis-en-Medoc ; Chateau Des Laurets, Puisseguin-Saint Emilion by Baron Edmond de Rothschild​។​ស្រា​ទាំងអស់នេះ នា​ចូល​ពី​ប្រទេស​បារាំង និង​អា​ហ្ស​ង់​ទីន​។

​លោក​PierreAlexandreGazail​តំណាង​ក្រុមហ៊ុន​BaronEdmonddeRothschild​បានឱ្យដឹងថា​ស្រា​ទាំងអស់​សុទ្ធតែ​ល្បីល្បាញ​និង​មាន​គុណភាព នាំចូល​ពី​តំបន់​ប័​រ​ដូ​ប្រទេស​បារាំង​និង​អា​ហ្ស​ង់​ទីន​។​ក្រុមហ៊ុន Baron Edmond de Rothschild ជា​ក្រុមហ៊ុនស្រា​ធំ​លំដាប់​ពិភពលោក​និង​មាន​ចំការ​ទំពាំងបាយជូរ​ជាង​៦០០​ហិកតា​។​

​លោក​លូ​ម៉េង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​AlmondGroup​បានឱ្យដឹងថា​កម្មវិធី​នេះ​ចុងភៅ​បានធ្វើ​ម្ហូប​ពិសេស​ដែល​អាច​ហូប​ជាមួយ​ស្រាក្រហម​បាន​ឆ្ងាញ់ ដែល​ក្នុងនោះ​មានដូចជា​សាច់ជ្រូក សាច់​ត្រី សាច់​ចៀម ។​រាល់​មុខម្ហូប​ដែល​ដាក់ឱ្យ​ភ្ញៀវ​ភ្លក់​ហើយ​ទទួលបាន​ការគាំទ្រ​ច្រើន​នោះ​ភោជនីយដ្ឋាន​នឹងធ្វើ​ម្ហូប​ទាំងនោះ​សម្រាប់​ហូប​ជាមួយ​ស្រាក្រហម​មកពី​បារាំង​និង​អា​ហ្ស​ង់​ទីន​នេះ​។​

​លោក​បាន​ឱ្យដឹងទៀតថា​សម្រាប់​កម្មវិធី Wine paring dinner នេះ មាន​រៀបចំ​ម្ហូប​៥​មុខ គឺ​ទី​១-​ត្រូ​ធូ​ណា​ជាមួយ​សាលាដ ខ្មែរ​។ ២-​ស៊ុប​មាន់​ចាស់​នាំ​មកពី​សៀមរាប​ចំហុយ​ប្រមាណ​៨​ម៉ោង​ជាមួយ​ផ្សិត​។​៣-​សាច់ជ្រូក​ដែល​ចិញ្ចឹម​នៅ​ឧ​ត្តុ​ង្គ ជាមួយ​សណ្តែក ។​៤-​សាច់​ចៀម និង​ទី​៥-​បង្អែម​ដែល​លាយ​បញ្ចូល​គ្នា​រវាង​ទុរេន​កំពត ម្រេច​កំពត គ្រាប់​អាល់​ម៉ុ​ន និង​ទឹកឃ្មុំ​។

​សូមជម្រាបថា​ភោជនីយដ្ឋាន សេ​វិ​ន​ស៊ី ត្រូវបាន​គេ​ស្គាល់​ជា​ភោជនីយដ្ឋាន​ដ៏​ប្រណិត​មួយបែប​ម្ហូប​ចិន ខ្មែរ និង​ជប៉ុន ដែលមាន​បំរើសេវា​កម្ម ម្ហូបអាហារ គ្រឿង​សមុទ្រ​ស្រស់ៗ ដែល​មានឱជារស​ឆ្ងាញ់ អនាម័យ​និង​ផាសុកភាព​។​ភោជនីយដ្ឋាន​សេ​វិ​ន​ស៊ី​ក៏មាន​បន្ទប់​វី​អាយ​ភី​ចំនួន​ប្រាំពីរ​ដែល​អាច​ទទួលភ្ញៀវ ពី ១០​នាក់​ទៅ​៤០​នាក់​ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទទួលទាន​អាហារ​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​មិត្តភក្តិ​និង​ពិភាក្សា​ជំនួញ​។

ដោយបាន​ដំណើរការ​អស់​រយៈពេល​ជាង​៤​ឆ្នាំនេះ​សេ​វិ​ន​ស៊ី​បានទទួល​ភាពល្បីល្បាញ​និង​ការទទួលស្គាល់​ពី​សំណាក់​ភ្ញៀវ​លំដាប់ៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ថា​ជា​ភោជនីយដ្ឋាន​គ្រឿង​សមុទ្រ​ដ៏​ឆ្ងាញ់​ដាច់​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ភោជនីយដ្ឋាន សេ​វិ​ន​ស៊ី មាន​បំរើ​សេវាកម្ម​ម្ហូបអាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ១០​យប់​។

​អាហា​ពេលព្រឹក​មានដូចជា បាយ គុយទាវ បបរ ឌី​ម​សាំ និង​មុខម្ហូប​សំរាប់ អាហារ​ថ្ងៃត្រង់ អាហារ​ពេល​ល្ងាច ជាច្រើន​មុខ​ទៅតាម​តំរូវការ​របស់​អតិថិជន​ហើយ​យើង​ក៏មាន​មុខម្ហូប​ពិសេសៗ​ស្រស់ៗ​ដូចជា​៖​បង្កង​នាគ​ក្តាម​អា​ឡា​ស្កា​ប៉ៅ​ហឺ​ខ្យង​ឬ​ស្សី​ខ្យង​ប្រមោយដំរី​។​ល​។​

ដោយ​ឈរលើ​គោលការណ៍​ច្បាស់លាស់​របស់​អ្នកគ្រប់គ្រង​ទើប​ភោជនីយដ្ឋាន សេ​វិ​ន​ស៊ី រក្សាបាន​យ៉ាង​ខ្ជាប់ខ្ជួន នូវ​រសជាតិ អនាម័យ គុណភាព តម្លៃ ទំនុកចិត្ត​និង​ព្រមទាំង​ភាព​ច្នៃប្រឌិត​ដែលជា​ការឆ្លើយតប​ទៅ​និង​តំរូវការ​របស់​អតិថិជន​យ៉ាង​ជោគជ័យ​។​ភោជនីយដ្ឋាន សេ​វិ​ស៊ី មាន​ទីតាំង​តែមួយគត់​នៅ ផ្ទះ​លេខ N2 កែង​កាច់ជ្រុង គល់ស្ពាន​ឥណ្ទ​នូ​, កោះ​ពេជ្រ​, សង្កាត់​ទន្លេបាសាក់ ក្រុងភ្នំពេញ​៕S/

​ចំណងជើង​រូបថត​៖​ភ្លក់​ស្រាក្រហម​របស់​បារាំង​និង​អា​ហ្ស​ង់​ទីន ជាមួយ​ម្ហូប​ពិសេស​របស់​ភោជនីយដ្ឋាន សេ​វីន​ស៊ី​(​រូបៈ​សុផល​)