​ភ្លើង​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ខណ្ឌ​បឹង​កេងកង​

304
ចែករម្លែក

សម្បត្តិ​/​ភ្នំពេញ​៖​នៅ​រសៀល​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣០០​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌ​បឹង​កេងកង​។​

ពេលនេះ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​និង​អាជ្ញាធរ​កំពុង​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរាគមន៍​ជា​បន្តបន្ទាប់​យ៉ាង​ញាប់​ដៃជើង​។​ចំពោះ​មូល​ហេតុដែល​បណ្ដាលឱ្យមាន​ការឆាបឆេះ​ផ្ទះ​នេះ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​មិនទាន់​បញ្ចាក់​នោះទេ​។​ក្រុមការងារ​និង​បន្ត​ព័ត៌មាន​លម្អិត​នៅពេល​ក្រោយ​បន្ថែមទៀត​៕S/​