​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​សរុប​ការខូចខាត​ប្រមាណ​ជិត​៥​ម៉ឺន​ដុល្លារ​នៅ​ស្រុក​ឆ្លូង​

771
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​ទាំងស្រុង​។​គ្រោះមហន្តរាយ​ដោយ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ហាន់ជ័យ​ឃុំ​ហាន់ជ័យ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​នេះ ។​
​លោក ឆុង តូ​រ៉ា​ន់ អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ថា ពៅ ថា​ត ភេទ​ស្រី អាយុ ៦៩ ឆ្នាំ ។ ផ្ទះ​១​ខ្នង​មាន​ទំហំ​៦,៥​គុណ​១៦ ម៉ែត្រ និង សម្ភារៈ​ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង​ក្នុងនោះ​ដោយ សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​ប្រមាណ​៤៨.០០០​ដុល្លារ​។​

​លោក​បាន​បន្តថា​មូលហេតុ​ដែល​បង្ក​អគ្គិភ័យ​ឆាបឆេះ​នេះ​គឺ​បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​។​ជាមួយ​នោះ​ក៏បាន​ប្រើប្រាស់​ឡានទឹក​ពន្លត់​អគ្គិភ័យ​រយៈពេល​ជាង​២​ម៉ោង​ទើប​រលត់​ទាំងស្រុង​ហើយ​គ្មាន​មនុស្ស​រងរបួស​ឫ​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទេ​៕S/

​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​សរុប​ការខូចខាត​ប្រមាណ​ជិត​៥​ម៉ឺន​ដុល្លារ​នៅ​ស្រុក​ឆ្លូង​