​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន​ម្ចាស់​អះអាងថា​ឆ្លង​ចរន្តអគ្គិសនី​

923
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ផ្ទះមួយ​ខ្នង​សាងសង់​ពី​ថ្ម​ទំហំ​៤​គុណ​៦​ម៉ែត្រ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទូរ​ឈើ​ដាក់​ខោអាវ​អស់​មួយ​ទ្រព្យសម្បត្តិ​មួយចំនួន​និង​លុយ​៥០០​ដុល្លារ​ដោយ​គេ​អះអាងថា ឆ្លង​ចរន្តអគ្គិសនី បង្ក​ការភ្ញាក់ផ្អើល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​១៤៥​ក្រុម​១០​ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​រសៀល​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​។

​ម្ចាស់ផ្ទះ​ជា​ប្តី​ឈ្មោះ​ពាង​សុខ​មាន​អាយុ​៦៣​ឆ្នាំ​និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​សូ រី​អាយុ​៥៣​ឆ្នាំ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ បើតាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់​និង​កូនៗ​បាន​ចេញមក​អង្គុយលេង​ខាងក្រៅ​ផ្ទះ​ដោយ​ទុក​ព្រី​ភ្លើង​នៅលើ​ទូរ​ឈើ​ជាន់​ក្រោម​ដូច​សព្វដង​។​ស្រាប់តែ​ក្រោយមក​ឮ​សំលេង​ផ្ទុះ​ផាំង​ហើយ​ក៏មាន​ផ្សែងហុយ​តែម្តង​។

​ប្រភព​ដដែល​បន្តថា​អគ្គិភ័យ​នេះ​បាន​ឆេះ​ទូ​ឈើ​មួយ​លុយ​៥០០​ដុល្លារ​និង​សម្ភារៈប្រើប្រាស់​មួយចំនួន​។ ​អគ្គិភ័យ​នេះ​ត្រូវបាន​អះអាងថា​បណ្តាលមកពី​ទុស្សេ​ព្រី​ភ្លើង​ក្រោយ​កើតហេតុ​ភ្លាមៗ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​អជ្ញាធរ​មូល​រដ្ឋា​ន​ជួយ​បាញ់​ទឹក​ពន្លត់​រលត់​អស់ទាំង​ស្រុង​៕S/​

​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន​ម្ចាស់​អះអាងថា​ឆ្លង​ចរន្តអគ្គិសនី​