​ភ្លើង​ឆេះ​ផ្ទះសំណាក់​នៅ​ស្រុក​អង្គស្នួល​នៅ​សង្កាត់​កន្ទោក​ភ្លើង​ក៏​ឆេះ​កញ្ជ្រាំង​ស្រូវ​

348
ចែករម្លែក
  • 19
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ភ្លើង​ឆេះ​ផ្ទះសំណាក់ និង​សិប្បកម្ម​កែច្នៃ​ឈើ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​តំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ផ្អើល​សមត្ថកិច្ច រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញទៅ​ជួយ​អន្តរាគមន៍​កាលពី​រសៀល​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៩ ។​

ស្របពេល​ជាមួយគ្នានេះដែរ នៅ​ខាងក្រោយ​វត្ត​អង្គ​តា​គៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ភ្លើង​ឆេះ​កញ្ជ្រាំង​នៅតាម​វាលស្រែ កាន់តែ​រាល ដេញ​ទៅ​ភូមិ ផ្ទះ​ប្រជាពលរដ្ឋ ផ្អើល​សមត្ថកិច្ច ពលរដ្ឋ​ក្នុងភូមិ សែង​ទឹក លី​ធុង យកទៅ​ជះ ស្រោច ការពារ​ភ្លើង​ឆេះ​រាល ៕S/