​ភ្លើង​ឆេះ​ផ្ទះ​ពីរ​ខ្នង​និង​ឃ្លាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​១​ខ្នង​

490
ចែករម្លែក
  • 100
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​២១​ភូមិ​ចម្ការ​សំរោង​១​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​។​ដោយមាន​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ចំនួន​២​ខ្នង​និង​ឃ្លាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​១​ខ្នង​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ​។​ដោយ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​ការិយាល័យ​បង្កា​និង​ពន្លត់​អគ្គិភ័យ​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់ពេល​មិន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​ច្រើន​ទៀត​។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ក្នុងករណី​គ្រោះ​អគ្គិភ័យ​នេះ​ការិយាល័យ​ជំនាញ​បាន​បញ្ចេញ​រថយន្ត​ចំនួន​បី​គ្រឿង​ប្រើប្រាស់​ទឹក​អស់​១០​រថយន្ត​ទើប​រលត់ទៅវិញ​ជា​ស្ថាពរ​នៅ​ទាបភ្លឺ​។​ចំពោះ​មូលហេតុ​ដែលនាំឱ្យ​ភ្លើង​ឆេះ​ផ្ទះ​និង​កន្លែង​លក់​គ្រឿងបន្លាស់​រថយន្ត​នេះ​មិនទាន់​ដឹង​ច្បាស់​ទេ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​និង​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​ក៏​មិនទាន់​បូកសរុប​បានទេ​ព្រោះ​ម្ចាស់ផ្ទះ​កំពុង​ខ្វាយខ្វល់​ខ្លាំង​៕S/