​ភ្លើង​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​បណ្តាលមកពី​កន្លែង​បិតស្រា​រួច​ដើរចោល​

415
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ព័ត៌មាន​បឋម​!​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​សង់​អំពី​ឈើ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៩​ស្ថិតនៅ​ខាងក្រោយ​ឈៀង​ខាងជើង​សាលាស្រុក​រវៀង​នៅ​ភូមិ​ត្នោត​ម្លូ​ឃុំ​របៀប​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​

​ប្រភពពី​ពលរដ្ឋ​បានឱ្យដឹងថា​គេ​សង្ស័យ​អគ្គិភ័យ​ដែល​កើតឡើង​មូលហេតុ​មកពី​ភ្លើង​ចេញពី​កន្លែង​បិតស្រា​ហើយ​ទុកចោល​ម្ចាស់​ទៅ​ស្រែ​អស់​។​ជុំវិញ​ករណី​មន្ត្រីនគរបាល​ស្រុករ​វៀង​បានឱ្យដឹងថា​ផ្ទះ​ជនរងគ្រោះ​ដែល​អគ្គិភ័យ​ឆេះ​នោះ​មាន​ទំហំ​៦​គុណ​៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​សី​។​

​ម្ចាស់​ឈ្មោះ​សុខ​ផាត​ភេទ​ប្រុស​បាន​បិត​ទូរស័ព្ទ​មិនអាច​សុំ​ការបញ្ជាក់​បានទេ​។​ប្រភពពី​ពលរដ្ឋ​អ្នក​ទៅ​ជួយ​បាន​និយាយថា​ម្ចាស់ផ្ទះ​កំពង់តែ​ដង្ហោយហៅ​សុំ​សប្បុរសជន​ជួយ​៕S/