​ភ្លើង​ឆេះ​ព្រៃ​នៅ​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ​បង្ក​ការភ្ញាក់ផ្អើល​

400
ចែករម្លែក
  • 49
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​ភ្លើង​ឆេះ​ព្រៃ​នៅលើ​ទីលាន​ចាក់សំរាម​នៅ​ខណ្ឌមានជ័យ​បង្ក​ការភ្ញាក់ផ្អើល​ត្រូវ​សមត្ថកិច្ច​ចុះទៅ​អន្ដរាគមន៍​ភ្លាមៗ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ទៅ​ទីលាន​ចាក់សំរាម​ភូមិ​ដំណាក់​ធំ​១​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែងហុយ​ហើយ​ក្រោយមក​ក៏​ម​សន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាងខ្លាំង​បណ្ដាលឱ្យ​រៀលដាល​ឆេះ​ព្រៃ​និង​ស្មៅ​ក្បែរ​កន្លែងកើតហេតុ​។​ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​២​ចុះមក​អន្ដរាគមន៍​ភ្លាមៗ​ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញមក​បាញ់​ទឹក​អស់​ចំនួន​៤​គ្រឿង​បាន​រលត់​ជា​ស្ថាពរ​ទៅវិញ ៕S/​