​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ដល់ផ្ទះ​ពលរដ្ឋ​ខ្ទេច​អស់​១​ខ្នង​នៅ​ស្រុក​រវៀង​

542
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៨​មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឆេះ​ព្រៃ​រាលដាល​ឆេះ​ដល់ផ្ទះ​ពលរដ្ឋ​ខ្ទេច​អស់​១​ខ្នង​។​ផ្ទះ​១​ខ្នង​នោះ​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​មាន​ទំ​ហ៊ំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្វាយ​ប៉ាត​ឃុំ​រំដោះ​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​

​ក្រោយពី​មាន​ករណី​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ខាងលើ​នោះ​រួចមក​លោក​ហោ​ប៊ុនហួរ​អភិបាលស្រុករ​វៀង​បាន​ដឹកនាំ​មន្ត្រីរាជការ​និង​កងកម្លាំង​ចម្រុះ​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បាន​នាំយក​អំណោយ​កាកបាទក្រហម​។​ក្នុងនោះ​អំណោយ​សប្បុរសជន​មក​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​មានឈ្មោះ ថេ​ង រៀម ប្រព​ន្ឋ​ឈ្មោះ ប្រុ​ញ ពៅ កូន​ឈ្មោះ​ប្រុ​ញ​ស្រី​ពេជ្រ រួមមាន​ថវិកា​១២​លាន​រៀល និង​អង្ករ​២៥​គីឡូក្រាម​តង់​១​ទឹកស៊ីអ៊ីវ​១​យួរ​ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ជាច្រើន​ទៀត​។​

លោក​អភិបាលស្រុក​បានបញ្ជាក់​ឱ្យដឹងថា​មុន​និង​ឈានដល់​ការឆេះ​ផ្ទះមួយ​ខ្នង​ខាងលើ​នោះ​បណ្ដាលមកពី​ម្ចាស់ផ្ទះ​មិន​នៅ​រវល់​មក​ចម្ការ​ចំពេល​ភ្លើង​ឆេះ​ព្រៃ​ផង​នោះបាន​រាលដាល​ដល់ផ្ទះ​ពួកគាត់​តែម្ដង​។​ដោយ​រដូវ​នេះ​ជា​រដូវក្ដៅ​ហើយ​មាន​ខ្យល់​ផង​នោះបាន​ឆេះ​ស្ទើ​តែ​ទាំងស្រុង​ដោយ​មិន​អាចជួយ​ពួកគាត់​បាន​ទាន់ពេលវេលា​ឡើយ​។​

​លោក​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ការឆេះ​រាលដាល​ពី​ភ្លើង​ឆេះ​ព្រៃ​ត្រូវការពារ​សម្អាត​តាម​របង​និង​ជិតៗ​ផ្ទះ​ឱ្យ​បានល្អ​និង​ត្រូវ​ពន្លត់ភ្លើង​ក្រោយ​ពេលដែល​យើង​ឈប់​តម្រូវការ ជៀសវៀង​នៅ​ហេតុ​ការ​អាក្រក់​ដូចខាងលើ​ទៀត​៕S/​