​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​ចម្ការ​ស្វាយចន្ទី​របស់​ប្រជាពលរដ្ឋ​ជាង​៣០​ហិកតា​

280
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី​និង​រាយការណ៍​ដល់​សមត្ថកិច្ច​អំពី​ករណី​ភ្លើង​ឆេះ​ព្រៃ​ហើយ​រាលដាល​ទៅ​ចម្ការ​ស្វាយចន្ទី​នៅ​ចំណុច​ជើងភ្នំ​សំរោង​ស្ថិតក្នុង​ភូមិ​សំរោង​ឃុំ​ឆ្នាល់​មានស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ឆាង​វណ្ណ​ឆៃ​អធិការនគរបាល​ស្រុក​គាស់ក្រឡ​បានឱ្យដឹងថា​ម្ចាស់​ស្វាយចន្ទី​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ឈឿន ម៉ា​ណែ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រ៉ា ឃុំ​ធិបតី​ស្រុក​គាស់ក្រឡ​។ ក្នុង​ហេតុការណ៍​នេះ​បណ្តាលឱ្យ​ខូចខាត​ចំការ​ស្វាយចន្ទី​ប្រមាណ​៣០​ហិកតា​៕S/