​ភ្លើង​ធូប​បង្ក​អគ្គិភ័យ​ឆេះ​ផ្ទះមួយ​ខ្នង​ហ្មត់​ទាំងស្រុង​នៅ​ស្រុក​ពួក​

347
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ផ្ទះមួយ​ខ្នង​សង់ អំពី​ឈើ​លើ​និង​ថ្ម​ក្រោម ត្រូវ​ភ្លើង​ធូប​ឆាបឆេះ​អស់ទាំង​ស្រុង ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា​ផ្តើមចេញពី​ភ្លើង​ធូប​។​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩​ស្ថិត​ក្នុងភូមិ​ប្រឡាយ​ឃុំ​ខ្នាត​ស្រុក​ពួក​។

​លោក​វរសេនីយ៍ឯក​ទេព ពុំសែន អធិការ​នគ​បាល​ស្រុក​ពួក អោយដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ មាស កែម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ កសិករ មាន​សមាជិកគ្រួសារ​ចំនួន​៦ នាក់​ស្រី​៣ នាក់​។ ក្នុងពេល​កំពុង​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​៤​គ្រឿង​បាន​ជួយ​អន្តរា​គន៍​និង​ប្រើប្រាស់​ទឹក​ចំនួន​៤​ឡាន​។​

លោក​បន្តថា ផ្ទះមួយ​ខ្នង ខូច​ខាត់​អស់ទាំង​ស្រុង គោយន្ត​កន្ត្រៃ ១​គ្រឿង ប្រាក់​ខ្មែរ​២.០០០.០០០​រៀល ប្រាក់​ដុល្លា​៨០០$ ស្រូវ​-​អង្ករ​និង​សម្ភា​រះ ប្រើប្រាស់​ផ្សេងៗ ទាំងស្រុង​។​

​លោក​បញ្ជាក់ថា ផ្ទះ​សង់ អំពី​ឈើ​លើ ថ្ម​ក្រោម ប្រក​ក្បឿង ជញ្ជាំង​ក្តារ បណ្តោយ​៩​ម៉ែត្រ ទទឹង​៨​ម៉ែត្រ កំពស់​២,៥០​ម៉ែត្រ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​។​នេះ​គឺ ដោយសារ ម្ចាស់ផ្ទះ​ធ្វេសប្រហែស ដុត​ធូប​បួងសួង​សុំ​សេចក្តីសុខ​នៅ​កន្លែង​តំកល់​ស្លា​ធ៌​ម​បាយសី​។

​ករណីនេះ​សូម​បងប្អូន​ពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត​ចំពោះ​ការដុត​ធូប​ទៀន​ក្រដាសសែន​ផ្សេងៗ​ក្នុង​ថ្ងៃ​បូ​ណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម នាពេល​ខាងមុខនេះ​៕S/​