​ភ្លើង​បាន​ឆាបឆេះ​កុ​ដ្ឋ​ព្រះសង្ឃ​ក្នុង​វត្ត​លង្កា​អស់​ចំនួន​១​ខ្នង​

948
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​អគ្គិភ័យ​បាន​លេប​ត្របាក់​កុ​ដ្ឋ​ព្រះសង្ឃ​យ៉ាង​សន្ធោសន្ធៅ​អស់​ចំនួន​មួយ​ខ្នង​ដ៏​ធំ​នៅក្នុង​វត្ត​លង្កា​។ ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ និង​សមត្ថកិច្ច​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​យោងតាម​សម្ដី​ពី​ព្រះសង្ឃ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ គឺ​ផ្ដើមចេញពី​ទុស្សេ​ខ្សែភ្លើង​លើ​កុ​ដ្ឋ​លេខ​៤ ហើយក៏​បង្កចេញ​ជា​អណ្ដាតភ្លើង​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​តែម្ដង ។ ក្នុងអំឡុង​ពេលនោះ ព្រះសង្ឃ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​កម្លាំង​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញមក​ជាច្រើន​គ្រឿង ដើម្បី​ជួយ​បាញ់​ពន្លត់​ផងដែរ ដោយបាន​បាញ់​រលត់ទៅវិញ​នៅវេលា​ម៉ោង​២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ដដែល ។​

ករណី​អគ្គិភ័យ​ខាងលើនេះ គឺ​បណ្ដាលមកពី​ទុសេ​ខ្សែភ្លើង ទើប​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​អស់​កុ​ដ្ឋ​មួយ​ខ្នង​នេះ និង​មានការ​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង និង​សំភារៈ​ក្នុង​កុ​ដ្ឋ​មួយចំនួនធំ តែ​មិន​បង្ក​ឲ្យ​ព្រះសង្ឃ និង​កម្លាំង​សមត្ថកិច្ច​ដែល​ចុះជួយ​ពន្លត់ រងរបួស​នោះទេ​៕S/​

​ភ្លើង​បាន​ឆាបឆេះ​កុ​ដ្ឋ​ព្រះសង្ឃ​ក្នុង​វត្ត​លង្កា​អស់​ចំនួន​១​ខ្នង​