​ភ្លើង​បាន​ឆេះ​បំផ្លាញ​ផ្ទះមួយ​ខ្នង​ខូចខាត​សរុប​ថវិកា​ប្រមាណ​៣​ម៉ឺន​ដុល្លារ​នៅ​ស្រុក​ជាំ​ក្សាន្ត

363
ចែករម្លែក
  • 27
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ផ្ទះមួយ​ខ្នង​រួម​និង​សម្ភារៈ​ជាច្រើន​ទៀត​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​។​គ្រោះមហន្តរាយ​នេះ​បើ​គិត​ជា​ថវិកា​ប្រមាណ​៣​ម៉ឺន​ដុល្លារ​ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ខាងលិច​ផ្សារ​ជាំ​ក្សាន្ត​ក្នុង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ទាបភ្លឺ​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹងថា​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឲ្យ​ខាត​ទាំងស្រុង​នេះ មាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី​។ ជាមួយគ្នា​នោះ ក៏​បណ្តាល​ឲ្យ​ឆេះ​សម្ភារៈ​ក្នុងផ្ទះ​រួមមាន​៖ គ្រែ​បេង​២ តុ​បេង​៣ ហង្ស​តេ​២ តុ​ទឹកតែ​១ ទូរទស្សន៍​១ ទូរ​សព្ទ័​២​គ្រឿង ទូ​ដាក់​ខោអាវ​១ ក្តា​ពិ​ដាន​២​គូប លុយកាក់ និង​សម្ភារ​មួយចំនួនទៀត សរុប​ប្រមាណ​៣​ម៉ឺន​ដុល្លារ​។​

​លោក​អធិការ​ស្រុក​ជាំ​ក្សាន្ត បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ ជា ប៊ុនធឿន អាយុ​៤៧​ឆ្នាំ​មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​ទាក់ទង​និង​មូល​ហេតុដែល​បណ្តាល​ឲ្យ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​នេះ សមត្ថកិច្ច​សន្និដ្ឋានថា បណ្តាលមកពី​ម្ចាស់​រោង​ទឹកកក​ដុត​សំរាម​ជិត​របង​ផ្ទះ បណ្តាល​ឲ្យ​ឆេះ​របង​រួច​ឆ្លង​មក​ឆេះ​ផ្ទះ​តែម្តង​។​នៅក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​២​ឡាន​៕S/