​ភ្លើង​បាន​ឆេះ​ផ្ទះមួយ​ខ្នង​និង​ទ្រព្យ​ស​ម្បិ​ត្ត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០.០០០​ដុល្លារ​

307
ចែករម្លែក
  • 32
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​ភ្លើង​បាន​ឆាបឆេះ​ផ្ទះមួយ​ខ្នង​យ៉ាង​សន្ធោសន្ធៅ​និង​ទ្រព្យ​ស​ម្បិ​ត្ត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០.០០០​ដុល្លារ​។​ហេតុការណ៍​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​មកជួយ​ពន្លត់​នៅក្នុង​ភូមិ​កំ​ពេញ​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​យប់​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​
​សាក្សី​បានឱ្យដឹងថា​អគ្គិភ័យ​នេះ​បាន​កើតឡើង​ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា​។​ប្រភព​បាន​បន្តថា​ដោយ​ប្តី​មិន​ចង់​នៅ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ប្តី​បាន​សុំ​ម៉ូតូ​ជិះ​ទៅរក​ផឹក​។​តែ​ប្រពន្ធ​មិនឱ្យ​ហើយ​ប្តី​ថាបើ​មិនឱ្យ​ជិះ​ទៅរក​ផឹង​សុំ​ជិះ​ទៅ​លែង​ផ្ទះ​នៅឯ​ស្រុក​ជាមួយ​កូន​។​ប្រពន្ធ​ថាបើ​ហាន​តែ​យក​ម៉ូតូ​ជិះ​ចាក់​សាំង​ដុត​។​
​ភ្លាមនោះ​ប្រពន្ធ​បាន​យក​សាំង​ចាក់​ដាក់​ម៉ូតូ​រួច​យក​ក្រដាស់​ដុត​បោះ​ដាក់​បណ្តាលឱ្យ​កើត​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​កណ្តាលយប់​។​ជាមួយគ្នា​នោះ​ក៏​សង្កេតឃើញ​មានការ​ចូលរួម​ជួយ​អន្តរាគមន៍​ពន្លត់​ពី​លោក​ចក់​ជឿ​ត​មេភូមិ​កំ​ពេញ​ផងដែរ​។​

​សូមបញ្ជាក់ថា​នៅក្នុង​ករណី​អគ្គិភ័យ​នេះ​បាន​បណ្តាល​មនុស្ស​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ទី​១​ឈ្មោះ​យ៉ែម​សុ​ហៃ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​(​ប្តី​)​រងរបួស​ជើង​ធ្ងន់​។​ទី​២​ឈ្មោះ​គីម​សាង​ភេទ​ស្រី​អាយុ​៦៦​ឆ្នាំ​(​ម្តាយ​)​រងរបួស​ខ្នង​ធ្ងន់​និង​ទី​៣​ឈ្មោះ​គីម​ចិ​ដ្ដា​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​ប្រពន្ធ​រងរបួស​ស្រាល​។​ចំណែក​ទ្រព្យ​ស​ម្បិ​ត្ត​ដែល​រង​ការបាត់បង់​ក្នុងករណី​អគ្គិភ័យ​នេះ​មានដូចជា​÷

​ទំហំ​៦​ម​គុណ​៨​ម៉ែត្រ​ចំនួន​មួយ​ខ្នង​,​ម៉ូតូ​១​គ្រឿង​សង​ទ្រី​ម​១​គ្រឿង​។​ម៉ាស៊ីន​ព្រី​ន​ធ័​រ​១​គ្រឿង​,​ម៉ាស៊ីន​កូ​ពី​ឯកសារ​១​គ្រឿង​,​ស៊ី​ឌី​១​គ្រឿង​,​វីដេអូ​គ្រឿង​,​ម៉ាស៊ីនថតរូប​មួយ​,​កង់​១​គ្រឿង​,​គ្រឿង​សង្ហា​រឹម​មួយចំនួនធំ​និង​ទ្រព្យ​ស​ម្បិ​ត្ត​ជាច្រើន​ទៀត​។​ដោយ​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​។​៕S/