​ភ្លើង​ប្រច័ណ្ឌ​ធ្វើឱ្យ​ប្តី​ប្រពន្ធ​ទើប​រៀបការ​បាន​៥​ថ្ងៃ​ស្លាប់​ក្នុង​ថ្លុកឈាម​

519
ចែករម្លែក
  • 18
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ភ្លើង​ប្រច័ណ្ឌ​បានធ្វើឱ្យ​ក្លាយជា​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​មួយ​គឺ​ប្តី​ប្រពន្ធ​ទើបនឹង​រៀបការ​បាន​៥​ថ្ងៃ​ត្រូវស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​ប្តី​យក​កាំភ្លើង​បាញ់សម្លាប់​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅក្នុង​វរៈ​សេនា​តូច​លេខ​៣៩៣​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​រុងរឿង​១​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​លោក​វរៈ​សេនី​យ៏​ត្រី​.​ឱ​សេង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​ហេតុដែល​បង្កឱ្យមាន​អំពើ​ហឹ​ង្សា​នេះ​កើតឡើង​នោះ​ក៏​ព្រោះ​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ទើប​ធ្វើឱ្យ​មានទំនាស់​នូវ​ពាក្យសំដី​បន្តិចបន្តួច​។​ជំ​ម្លោះ​រវៀង​ប្តី​ប្រពន្ធ​ដែល​ទើបនឹង​រៀបការ​បាន​៥​ថ្ងៃនេះ​ធ្វើឱ្យ​បុរស​ដែលជា​ប្តី​នារី​រងគ្រោះ​ស្ទុះ​យក​កាំភ្លើង​ម៉ាក់​អាកា​ស្វាយ​បត់​បាញ់​ទៅលើ​ស្ត្រី​រងគ្រោះ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ​អ៊ុយ​សុខដុម​អាយុ​១៦​ឆ្នាំ​មុខរបរ​កសិករ​បានរ​ង​នឹង​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ចំ​គល់​ថ្គាម​ខាងស្ដាំ​ធ្លា​យមក​ក្បាល​ខាងក្រោយ​បណ្តាលឱ្យ​ស្ត្រី​ជា​ភរិយា​ស្លាប់​ក្នុង​ថ្លុកឈាម​។​ក្រោយមក​ជនដៃដល់​ជា​ប្តី​ដែលមាន​ឈ្មោះ​វ​ង្យ​តុល​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរប​ជា​ទាហាន​ក្នុង​វរៈ​សេនា​តូច​៣៩៣​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩​ក៏បាន​បាញ់សម្លាប់​ខ្លួនឯង​តែម្តង​ដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ស្រុក​ជាំ​ក្សាន្ត​ក៏បាន​ចុះ​ពិនិត្យ​នឹងធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ប្តី​ប្រពន្ធ​ដោយ​សន្និដ្ឋាន​ពិតជា​ស្លាប់​ដោយសារ​ករណីនេះ​ពិតប្រាកដ​មែន​។​ក៏បាន​ប្រគល់​សាកសព​ទាំង​២​នាក់​ទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S​